UN៖ កុមារប៉ាឡេស្ទីន ២៤៥ នាក់ ស្លាប់ ក្រោមដៃអ៊ីស្រាអែល នៅ West Bank ចាប់ពីខែតុលា ឆ្នាំ ២០២៣ មក

详细摘要
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ថ្លែងកាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់កុមារប៉ាឡេស្ទីនចំនួន…
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានថ្លែងកាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់កុមារប៉ាឡេស្ទីនចំនួន ២៤៥នាក់ នៅតំបន់ (West Bank) ដែលកំពុងស្ថិតក្រោមការកាន់កាប់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ មក។ ក្នុងចំណោមនោះ មានកុមារ ៤១នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ ដោយគ្រាន់តែកាន់ ឬគប់ដុំថ្ម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu។
លោក Turk មានប្រសាសន៍ថា៖ «ការសម្លាប់កុមារម្នាក់ គឺជារឿង គួរឱ្យសោកសៅបំផុត។ ការសម្លាប់កុមារម្នាក់ ដោយគ្រាន់តែពួកគេកាន់ ឬគប់ដុំថ្ម គឺជារឿងគួរឱ្យស្អប់ខ្ពើមជាទីបំផុត។ ច្បាប់អន្តរជាតិតម្រូវឱ្យរាល់ការប្រើប្រាស់កម្លាំង ត្រូវតែជាការចាំបាច់ និងសមាមាត្រទៅនឹងកម្រិតនៃគ្រោះថ្នាក់ ឬការគំរាមកំហែង។ រាល់ទង្វើល្មើសច្បាប់ទាំងនេះ ត្រូវតែមានការទទួលខុសត្រូវ។
លោកបញ្ជាក់៖ «រាល់ទង្វើល្មើសច្បាប់ គឺចាំបាច់ត្រូវតែមានការទទួលខុសត្រូវ»។
តំបន់ West Bank ដែលស្ថិតក្រោមការកាន់កាប់ បានជួបប្រទះនូវការកើនឡើងនៃការវាយឆ្មក់ដោយយោធាអ៊ីស្រាអែល និងការវាយប្រហារដោយក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ មក។
ហេតុការណ៍ទាំងនេះបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន រួមទាំងកុមារ ត្រូវបានស្លាប់ និងរងរបួសក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា។
នៅថ្ងៃទី៨ ខែវិច្ឆិកា កងកម្លាំងអ៊ីស្រាអែល បានបាញ់ប្រហារ និងធ្វើឱ្យកុមារប៉ាឡេស្ទីនម្នាក់រងរបួស អំឡុងពេលប្រតិបត្តិការវាយឆ្មក់មួយនៅទីក្រុង Qalqilya ស្ថិតនៅភាគខាងជើងតំបន់ West Bank ។
កាលពីខែឧសភា អង្គការ UNICEF បានឱ្យដឹងថា កុមារប៉ាឡេស្ទីនយ៉ាងតិច ៧០ នាក់ត្រូវបានសម្លាប់ក្នុងតំបន់ West Bank (រួមទាំងតំបន់យេរូសាឡឹមខាងកើត) ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ដោយក្នុងនោះ ៩៣% នៃចំនួននេះ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)




