សម្តេចតេជោ ទន្ទឹងរង់ចាំធ្វើការងារ កាន់តែជិតស្និទ្ធ ជាមួយអារ៉ាប់រួម

详细摘要
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទន្ទឹងរង់ចាំធ្វើការងារកាន់តែជិតស្និទ្ធជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ អេមីរ៉ាតអារ៉ាប់រួម ។…
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទន្ទឹងរង់ចាំធ្វើការងារកាន់តែជិតស្និទ្ធជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ អេមីរ៉ាតអារ៉ាប់រួម ។
ក្នុងសារលិខិតជូនចំពោះលោក Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ អេមីរ៉ាតអារ៉ាប់រួម ក្នុងឱកាសទិវាបុណ្យជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី២ ខែធ្នូ ខាងមុខ សម្តេចតេជោ កោតសរសើរ ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមដ៏អស្ចារ្យដែលអេមីរ៉ាត អារ៉ាប់រួម សម្រេចបានចាប់តាំងពីការបង្កើត ប្រទេសមក ជាពិសេសគឺជោគជ័យក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលបានប្រែក្លាយប្រទេសនេះ ឱ្យទៅជាមជ្ឈមណ្ឌលតំបន់ និងសកលដ៏សំខាន់មួយ នៃវិស័យសេវាកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។
សម្តេចតេជោមានសេចក្តីរីករាយនឹងកត់សម្គាល់ថា ទោះបីជាមានគម្លាតភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ក៏មិត្តភាព និងទំនាក់ទំនងដ៏ជិតស្និទ្ធ របស់ប្រទេសទាំងពីរ នៅតែបន្តរីកចម្រើនក្នុងវិស័យសំខាន់ៗ ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សម្តេចតេជោជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តពង្រីកបន្ថែមទៀតក្នុងវិស័យថ្មីៗ ដើម្បីជាអត្ថប្រយោជន៍ ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។
សម្តេចតេជោទន្ទឹងរង់ចាំធ្វើការងារកាន់តែជិតស្និទ្ធជា មួយប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ អេមីរ៉ាតអារ៉ាប់រួម ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដែលការណ៍នេះ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម សម្រាប់ប្រទេសទាំងពីរ តំបន់ទីទៃ និងនៅលើពិភពលោក ៕
文章开头,摘自DAP News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)