អាជ្ញាធរខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យតាមទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើស Online Scams

Résumé détaillé
អាជ្ញាធរខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យតាមទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើស Online Scams... The post អាជ្ញាធរខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យតាមទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើស Online…
កាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យរដ្ឋបាលក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីតាមដានត្រួតពិនិត្យគ្រប់ទីតាំងស្នាក់នៅរបស់ជនបរទេស ហាមមិនឲ្យមានលួចលាក់បង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (Online Scams) និង ធានាឲ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ បរិស្ថាន ល្អប្រសើរ។
លោក ជា ខេមា បានឲ្យដឹងថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាបទល្មើសអន្តរជាតិ ដែលបានហៀរសាយភាយចូលមកក្នុងប្រទេសកម្ពុជា ប៉ុន្តែ សម្តេចប្រមុខថ្នាក់ដឹកនាំ មិនបានបណ្តោយឲ្យបទល្មើសនេះ អាចបន្តបានទៀតនោះឡើយ គឺកំពុងបន្តយុទ្ធនាការបោសសម្អាតយ៉ាងខ្លាំងក្លា ឈានដល់ការទទួលបានលទ្ធផលវិជ្ជមានខ្ពស់ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនេះ។
លោកអភិបាលខណ្ឌដូនពេញ បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា មិនត្រូវការសេដ្ឋកិច្ចពណ៌ខ្មៅ ប្រផេះ នោះទេ គឺ ត្រូវការសេដ្ឋកិច្ចពណ៌ស និង បន្តតាមដានជាប់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ ដើម្បីស្រាវជ្រាវស៊ើបអង្កេត បើទោះបីក្រុមឧក្រិដ្ឋទាំងនោះបំបែកខ្លួនពីទ្រង់ទ្រាយធំមកជាទ្រង់ទ្រាយតូចៗ ក្ដី៕អត្ថបទ ៖ សុភា
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




