ផ្ទុះឆេះរោងចក្រចម្រាញ់ និងឃ្លាំងស្តុកប្រេងនៅបាងកក បង្ខំឱ្យជម្លៀសមនុស្ស ជាបន្ទាន់

详细摘要
រោងចក្រចម្រាញ់ និងឃ្លាំងស្តុកប្រេង ក្នុងទីក្រុងបាងកក កើតមានការផ្ទុះ បង្កជាអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមានការប្រកាសអាសន្ន The post ផ្ទុះឆេះរោងចក្រចម្រាញ់…
រោងចក្រចម្រាញ់ និងឃ្លាំងស្តុកប្រេង ក្នុងទីក្រុងបាងកក កើតមានការផ្ទុះ បង្កជាអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមានការប្រកាសអាសន្ន និងជម្លៀសមនុស្ស ជាបន្ទាន់។
តាមការផ្សាយរបស់ Amarin TV, ហេតុការណ៍នេះកើតឡើង នៅរោងចក្រ Bangchak ស្ថិតក្បែរផ្លូវ Sukhumvit Soi 62 ក្នុងខណ្ឌ Phra Khanong នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
សេវាសង្គ្រោះបន្ទាន់ថៃ បានឱ្យដឹងថា ខ្លួនទទួលបានការជូនដំណឹងដំបូង នៅវេលាម៉ោងប្រមាណ ២:៥១ នាទីរសៀល បន្ទាប់ពីមានសំឡេងផ្ទុះយ៉ាងកក្រើក ដែលធ្វើឱ្យអគារនានានៅចម្ងាយរាប់គីឡូម៉ែត្រទទួលរងនូវរំញ័រ។
ភ្លាមៗក្រោយការផ្ទុះ អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅខ្មួលខ្មាញ់ បានហុយឡើងលើផ្ទៃមេឃភាគខាងកើតទីក្រុងបាងកក។
ដោយមើលឃើញពីស្ថានភាពគ្រោះថ្នាក់ សាលាខណ្ឌ Bang Na បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជនដែលរស់នៅ ឬស្ថិតនៅក្បែរទីតាំងកើតហេតុ ធ្វើការជម្លៀសចេញពីតំបន់នោះភ្លាមៗ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន។
ជុំវិញហេតុការណ៍នេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានត្រៀមរថយន្តពន្លត់អគ្គិភ័យ ដែលបំពាក់ដោយពពុះគីមី និងឧទ្ធម្ភាគចក្រប្រភេទ KA-32 ដើម្បីឆ្លើយតបនឹងហេតុការណ៍ខាងលើ ខណៈនាយកដ្ឋានគ្រប់គ្រងការបំពុល ក៏កំពុងតាមដានផ្សែង និងភាគល្អិតផ្សេងៗនៅក្នុងខ្យល់ ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រភពព័ត៌មាន Kaohoon International, គិតត្រឹមពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍អំពីអ្នករងរបួស ឬបាត់បង់ជីវិតនៅឡើយទេ។ ចំណែកឯមូលហេតុពិតប្រាកដនៃការផ្ទុះ និងទំហំនៃការខូចខាត ក៏មិនទាន់បញ្ចេញដែរ ខណៈការស៊ើបអង្កេត កំពុងធ្វើឡើង៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)