រយៈពេល១០ខែ មានកម្មករនិយោជិតស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង៦៧០០នាក់

Résumé détaillé
រយៈពេល១០ខែ មានកម្មករនិយោជិតស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង៦៧០០នាក់.... The post រយៈពេល១០ខែ មានកម្មករនិយោជិតស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង៦៧០០នាក់ appeared first…
ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានករណីកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍ជាង៦ពាន់ករណី មានជនរងគ្រោះជាង៦៧០០នាក់ក្នុងនោះស្លាប់ជាង៨០នាក់ របួសធ្ងន់ជាង១ ៦០០នាក់ និងរបួសស្រាលជាង៥០០នាក់។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៧វិច្ឆិកានេះថារយៈពេល ១០ខែ ឆ្នាំ២០២៦ កន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជា មានកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៦ ០១៧ករណី មានជនរងគ្រោះសរុបចំនួន ៦៧៣៧នាក់ ស្រី ៤ ៤៧៦នាក់ ស្លាប់ចំនួន ៨៥នាក់ របួសធ្ងន់ចំនួន ១ ៦០៧នាក់ និងរបួសស្រាលចំនួន ៥០៤៥នាក់។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ
លោកបានបន្តថាក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ និយោជិត មានចំនួន ១៣ករណី មានជនរងគ្រោះសរុបចំនួន ២៧៦នាក់ ស្លាប់ចំនួន ១៤នាក់ របួសធ្ងន់ចំនួន ៤១នាក់ និងរបួសស្រាលចំនួន ២២១នាក់។
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)





