Nvidia ពិចារណាបណ្ដេញ CEO លោក Jensen Huang ពីតំណែង ក្រោយផ្ទុះរឿងអាស្រូវផិតក្បត់ជាមួយស្រ្តីសង្ស័យជាចារនារីចិន

Résumé détaillé
ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia ក្រោងបណ្ដេញលោក Jensen Huang ចេញពីតំណែងនាយកប្រតិបត្តិ (CEO) ក្រោយផ្ទុះរឿងអាស្រូវ The post Nvidia ពិចារណាបណ្ដេញ CEO លោក…
ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia ពិចារណាបណ្ដេញលោក Jensen Huang ចេញពីតំណែងនាយកប្រតិបត្តិ (CEO) ក្រោយផ្ទុះរឿងអាស្រូវផិតក្បត់ជាមួយស្ត្រី ២ នាក់ រួមទាំងម្នាក់ជាជនជាតិចិន ដែលគេសង្ស័យថាជាចារនារីរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ កាសែត The Wall Street Journal រាយការណ៍ពីបញ្ហានេះនៅថ្ងៃពុធ ដោយស្រង់ព័ត៌មានពីប្រភពផ្សេងៗគ្នាដោយមិនបញ្ចេញឈ្មោះ។
ប្រភពអះអាងថា ក្រុមប្រឹក្សាភិបាលអាចនឹងជួបប្រជុំនៅថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីសម្រេចលើអនាគតតំណែងជា CEO របស់លោក Huang ។ យ៉ាងណាមិញ មិនទាន់មានការប្រកាសជាផ្លូវការថា លោកត្រូវបានបណ្ដេញចេញពីតំណែងនោះទេ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅអាស៊ី)។
រឿងអាស្រូវផិតក្បត់កាន់តែផ្ទុះខ្លាំង ក្រោយកាសែត ញូវយ៉ក ថែមស៍ បានរាយការណ៍នៅថ្ងៃពុធថា ក្រៅពីស្ដ្រីជនជាតិចិន Alice Huang លោក Huang ក៏មានទំនាក់ទំនងលួចលាក់ជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់ទៀតនៅក្នុងក្រុមហ៊ុន Nvidia ផ្ទាល់ ឈ្មោះ Kimberly Powell ដែលជាអនុប្រធានផ្នែកថែទាំសុខភាព។ កាសែតដដែលបានស្រង់សម្ដីប្រភពចំនួន ៥ នាក់ ដែលធ្លាប់ធ្វើការនៅ Nvidia។
ក្រុមហ៊ុន Nvidia ឬលោក Huang មិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេជុំវិញរបាយការណ៍ចុងក្រោយ។ ប៉ុន្មានថ្ងៃមុននោះ លោក Huang បានសារភាពថា លោកពិតជាបានក្បត់ប្រពន្ធរបស់ខ្លួន លោកស្រី Lori Huang ពិតមែន តែលោកមិនបានបញ្ចេញឈ្មោះស្រ្តីដែលលោកបានក្បត់ជាមួយនោះទេ។
ក្រុមប្រឹក្សាភិបាលរបស់ Nvidia កំពុងស៊ើបអង្កេតថាតើលោក Huang អាចជាគោលដៅប្រតិបត្តិការស៊ើបការណ៍សម្ងាត់ពីចារកម្មបរទេសដែរ ឬយ៉ាងណា ស្របពេលមានរបាយការណ៍ផិតក្បត់ជាមួយស្រ្តីឈ្មោះ Alice Huang ដែលមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកសង្ស័យថា មានទំនាក់ទំនងជាមួយសេវាចារកម្មចិន ហើយធ្លាប់ជួយសម្រួលការដឹកជញ្ជូនបន្ទះឈីប Nvidia ទៅកាន់ក្រុមហ៊ុនចិន។
មកទល់ពេលនេះ មិនទាន់ជាភស្តុតាងបញ្ជាក់ថា Alice Huang ជាចារនារីនោះទេ ខណៈចិនច្រានចោលរបាយការណ៍ពាក់ព័ន្ធចិន។
ទំនាក់ទំនងជាមួយ Alice Huang ជាបញ្ហារសើប ព្រោះអាចពាក់ព័ន្ធនឹងសន្តិសុខជាតិ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងអាមេរិក និងចិន។
រ៉យទ័របានរាយការណ៍ថា ចាប់ពីរឿងអាស្រូវផ្ទុះឡើងមក ភាគហ៊ុន Nvidia បានធ្លាក់ចុះជាបន្តបន្ទាប់ដែលធ្វើឱ្យខាតបង់តម្លៃទីផ្សារប្រមាណ ៣០០ ប៊ីលានដុល្លារ រួចហើយ គិតត្រឹមថ្ងៃពុធ។ បន្ទាប់ពី The Wall Street Journal ចេញរបាយការណ៍ចុងក្រោយ ភាគហ៊ុន Nvidia…
ជុំវិញលទ្ធភ…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




