កត្តាអ្វីបង្ខំឱ្យ Nvidia ហៅលោក Huang ត្រឡប់ទៅគ្រប់គ្រងក្រុមហ៊ុនឡើងវិញ?

Résumé détaillé
លោក Jensen Huang បានវិលត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Nvidia វិញកាលពីថ្ងៃចន្ទ ដោយបន្សល់ទុកឱ្យទីក្រុងវ៉ាស៊ីនតោន ទីផ្សារហិរញ្ញវត្ថុ Wall Street និងមហាជន…
លោក Jensen Huang បានវិលត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Nvidia វិញកាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ដោយបន្សល់ទុកឱ្យទីក្រុងវ៉ាស៊ីនតោន ទីផ្សារហិរញ្ញវត្ថុ Wall Street និងមហាជន មានចម្ងល់ជាច្រើនថា តើក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បានផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនយ៉ាងដូចម្តេច ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
បើតាមសារព័ត៌មាន The Hill ក្រុមប្រឹក្សាភិបាលបានប្រឈមមុខនឹងសម្ពាធពីគ្រប់ទិសទី រួមមានពីសំណាក់រដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ថ្នាក់ដឹកនាំក្នុងតំបន់ Silicon Valley និងស្ថានភាពទីផ្សារដែលកំពុងធ្លាក់ចុះយ៉ាងគំហុក ខណៈដែលមានក្តីបារម្ភអំពីអនាគតរបស់ក្រុមហ៊ុន Nvidia ប្រសិនបើគ្មានលោក Jensen Huang ជាអ្នកដឹកនាំ។
ចំពោះការវិលត្រឡប់របស់លោក Jensen Huang នេះ លោកប្រធានាធិបតី ត្រាំ បានប្រញាប់ប្រញាល់អះអាងថា លោកមានចំណែកក្នុងការធ្វើឱ្យក្រុមហ៊ុន Nvidia ផ្លាស់ប្តូរការសម្រេចចិត្តនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានការពិភាក្សាជាមួយនាយកប្រតិបត្តិ ដែលបានដឹកនាំក្រុមហ៊ុនអស់រយៈពេលជាយូរមកហើយ រួមទាំងមានមតិយោបល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។
ការវិលត្រឡប់ទៅកាន់តំណែងវិញរបស់លោក Jensen Huang គឺជាការផ្លាស់ប្តូរស្ថានការណ៍យ៉ាងខ្លាំងមួយ ដោយកើតឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីលោកបានលាលែងចេញពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ដោយសាររឿងអាស្រូវពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយបុគ្គលម្នាក់ ដែលត្រូវបានសង្ស័យថាជាចារកម្មចិន។
កត្តាសំខាន់មួយ ដែលជំរុញឱ្យមានការគាំទ្រដល់លោក Jensen Huang គឺក្តីបារម្ភទូទៅអំពីតួនាទីស្នូលរបស់ក្រុមហ៊ុននេះ នៅក្នុងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបញ្ញាសិប្បនិម្មិត (AI) និងសំណួរថា តើក្រុមហ៊ុនអាចបន្តរីកចម្រើនទៅមុខទៀតបានដែរឬទេ ប្រសិនបើគ្មានការដឹកនាំរបស់លោក។
ការផ្លាស់ប្តូរនេះបានធ្វើឱ្យទីផ្សារមានភាពរង្គោះរង្គើ ដោយសារបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia គឺជាកត្តាដ៏សំខាន់បំផុតសម្រាប់ការរីកចម្រើននៃវិស័យ AI ដោយវាដើរតួនាទីជាកម្លាំងជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យា។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានតម្លៃបំផុតនៅលើពិភពលោក និងជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងទីផ្សារភាគហ៊ុន។
បើតាមអ្នកវិភាគបានព្រមានថា ការបាត់បង់លោក Huang…
យ៉ាងណាម៉ិញ…
ចំពោះការវិញមកកាន់តំណែងវិញ លោក Huang…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




