← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ស្រុកថ្មគោល រៀបចំអុំទូក ២ ថ្ងៃ មានពលរដ្ឋទៅទស្សនាយ៉ាងគគ្រឹកគគ្រេង

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 49 min
ស្រុកថ្មគោល រៀបចំអុំទូក ២ ថ្ងៃ មានពលរដ្ឋទៅទស្សនាយ៉ាងគគ្រឹកគគ្រេង
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ស្រុកថ្មគោល រៀបចំអុំទូក ២ ថ្ងៃ មានពលរដ្ឋទៅទស្សនាយ៉ាងគគ្រឹកគគ្រេង... The post ស្រុកថ្មគោល រៀបចំអុំទូក ២ ថ្ងៃ មានពលរដ្ឋទៅទស្សនាយ៉ាងគគ្រឹកគគ្រេង appeared first on Kampuchea Thmey…

ឆ្នាំនេះ ដោយសារ ខេត្តបាត់ដំបង មិនមានការរៀបចំពិធីប្រណាំងទូក ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ទើប អាជ្ញាធរស្រុកថ្មគោល រៀបចំកម្មវិធីប្រពៃណីនេះ ចំនួន ២ ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋទាំងឆ្ងាយជិតទៅលេងកម្សាន្តយ៉ាងគគ្រឹកគគ្រេង។

គិតចាប់ពីថ្ងៃទី ១៤ និង ទី ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៦ នេះ នៅចំណុចប្រឡាយសហគមន៍ ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង អាជ្ញាធរស្រុកថ្មគោល បានរៀបចំពិធីប្រណាំងទូក ដើម្បីអបអរសាទរដល់ពិធីបុណ្យអុំទូកដែលជាប្រពៃណីជាតិខ្មែរ និង ដើម្បីឲ្យប្រជាពលរដ្ឋមានការចូលរួមកម្សាន្តសប្បាយរីករាយផងដែរ។

ពិធីនោះដែរគេសង្កេតឃើញមានទូកតូចៗ ជាច្រើនគ្រឿង បានចូលរួមប្រណាំងយកជ័យលាភី ដោយក្នុងទូក ១ គ្រឿង មានចំណុះ ៣ នាក់ ហើយអុំប្រណាំងគ្នានៅក្នុងប្រឡាយទឹកសហគមន៍។

នៅឱកាសនោះក៏មានអ្នកលក់នំចំណី និង ម្ហូបអាហារជាច្រើន លក់ជូនប្រជាពលរដ្ឋដែលទៅកម្សាន្តក្នុងពិធីដ៏ឱឡារិកនេះផងដែរ។ ក្នុងនោះដែរ គេសង្កេតឃើញថា ទឹកមុខប្រជាពលរដ្ឋ ពិសេសក្រុមយុវវ័យ ម្នាក់ៗ ហាក់រីករាយសប្បាយក្រៃលែង ព្រោះកម្មវិធីនេះ ក្នុង ១ ឆ្នាំ មានតែម្ដងប៉ុណ្ណោះ ហើយនៅក្នុងថ្ងៃអាទិត្យនេះ ក៏ជាថ្ងៃបញ្ចប់នៅកម្មវិធីនេះផងដែរ៕អត្ថបទ ៖ សោ និយមរ័ត្ន

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi