បញ្ញាសិប្បនិម្មិត អាចជួយឱ្យម៉ាកយីហោ ត្រូវបានគេមើលឃើញ ប៉ុន្តែមានតែទំនុកចិត្តប៉ុណ្ណោះ ដែលអាចឱ្យម៉ាកយីហោ ឈរជើងបានស្ថិតស្ថេរយូរអង្វែង

详细摘要
ភ្នំពេញ ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងតែបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងលើរបៀបដែលមនុស្សស្វែងរក និងវាយតម្លៃលើម៉ាកយីហោ…
ភ្នំពេញ ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងតែបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងលើរបៀបដែលមនុស្សស្វែងរក និងវាយតម្លៃលើម៉ាកយីហោ ថ្នាក់ដឹកនាំផ្នែកទំនាក់ទំនងមកពីជុំវិញ តំបន់អាស៊ីកំពុងជម្រុញ និងដាស់តឿនដល់បណ្តាអាជីវកម្ម ទាំងឡាយឱ្យសម្លឹងមើលឱ្យឆ្ងាយ ជាងត្រឹមតែភាពមើលឃើញ ហើយចោទសួរថា តើអ្វីទៅដែលធ្វើឱ្យម៉ាកយីហោមួយ មានគុណតម្លៃសមនឹង ទទួលបានការទុកចិត្ត និងការជ្រើសរើសពិតប្រាកដ ។
នេះជាខ្លឹមសារសំខាន់នៃកិច្ចពិភាក្សានៅក្នុងកម្មវិធី វេទិកាទំនាក់ទំនងតំបន់ឆ្នាំ២០២៦ (OAC Regional Communications Forum 2026) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ វេទិកានេះបានប្រមូលផ្តុំអ្នកជំនាញផ្នែកម៉ាកយីហោ និងទំនាក់ទំនងមកពីទីផ្សារចំនួន ១៣ ក្នុងតំបន់អាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីអត្ថន័យ និងឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ចំពោះអាជីវកម្ម និងឧស្សាហកម្មទំនាក់ទំនងទាំងមូល ។
ប្រព័ន្ធវេទិកា ដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងតែក្លាយជាប្រភពថ្មីមួយទៀត ដែលអ្នកប្រើប្រាស់ស្វែងរកព័ត៌មាន។ ប៉ុន្តែចម្លើយដែលបានឆ្លើយដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មិនមែនមានន័យថា ម៉ាកយីហោនោះត្រូវបានតំណាងឱ្យយ៉ាងសុក្រិតត្រឹមត្រូវ ឬទទួលបានការទុកចិត្តនោះឡើយ។ ចម្លើយទាំងនោះត្រូវបានដកស្រង់ចេញពីប្រភពជាច្រើន ដូច្នេះគុណភាព ភាពស៊ីសង្វាក់គ្នា និងភាពជឿជាក់នៃវត្តមានរបស់ម៉ាកយីហោដ៏ទូលំទូលាយ គឺមានសារៈសំខាន់ជាងអ្វីៗទាំងអស់។
អ្នកស្រី Ivy Nhi Chau ស្ថាបនិក និង ជាអគ្គនាយិកានៃក្រុមហ៊ុន Ivy+Partners ប្រទេសវៀតណាម បានបញ្ជាក់ថា ៖ “កេរ្តិ៍ឈ្មោះត្រូវបានបង្កើតឡើង មិនមែនត្រឹមតែតាមរយៈអ្វីដែលមនុស្សបានឃើញនៅលើប្រព័ន្ធអនឡាញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវរួមបញ្ចូលទាំងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងបទពិសោធន៍ជាក់ស្តែងក្នុងពិភពពិតផងដែរ ។ សម្រាប់ម៉ាកយីហោនានា សំណួរមិនមែនស្ថិតនៅត្រង់ថា តើបញ្ញាសិប្បនិម្មិតបានលើកឡើងពីពួកគេដែរឬទេនោះទេ ប៉ុន្តែវាស្ថិតនៅត្រង់ថាតើការបង្ហាញទាំងនោះវាបានឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះដ៏គួរឱ្យជឿជាក់ដែលត្រូវបានកសាងឡើងតាមរយៈសកម្មភាព និងទំនាក់ទំនងដែលមានភាពស៊ីសង្វាក់គ្នាកម្រិតណា”។បញ្ញាសិប្បនិម្មិតអាចជួយបង្កើនល្បឿនក្នុងការស្រាវជ្រាវ និងការផលិតមាតិកា។ ប៉ុន្តែ នៅពេលដែលគ្រប់គ្នាសុទ្ធតែប្រើប្រាស់ឧបករណ៍ស្រដៀងៗគ្នា…
文章开头,摘自DAP News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)