ក្រុមហ៊ុនផលិតបន្ទះឈីប AI របស់ Alibaba ឈ្មោះ T-Head ដាក់ពាក្យស្នើសុំបោះផ្សាយភាគហ៊ុនលើកដំបូង (IPO) នៅហុងកុង

Résumé détaillé
បរទេស ៖ ក្រុមហ៊ុនចិន Alibaba Group នៅថ្ងៃអង្គារបានឱ្យដឹងថា អង្គភាពផលិតបន្ទះឈីបរបស់ខ្លួនឈ្មោះ T-Head បានដាក់ពាក្យស្នើសុំជាសម្ងាត់ដើម្បីបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO)…
បរទេស ៖ ក្រុមហ៊ុនចិន Alibaba Group នៅថ្ងៃអង្គារបានឱ្យដឹងថា អង្គភាពផលិតបន្ទះឈីបរបស់ខ្លួនឈ្មោះ T-Head បានដាក់ពាក្យស្នើសុំជាសម្ងាត់ដើម្បីបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅហុងកុង ដែលនេះជាការជំរុញការបំបែកក្រុមហ៊ុន (spin-off) ដែលនឹងផ្តល់ឱកាសដល់វិនិយោគិន ក្នុងការវិនិយោគដោយផ្ទាល់ ទៅលើទ្រព្យសកម្មផ្នែកបញ្ញាសិប្បនិម្មិត (AI) និងបន្ទះឈីបដ៏សំខាន់មួយរបស់សម្ព័ន្ធក្រុមហ៊ុនមួយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
Alibaba បានបញ្ជាក់ថា T-Head បានដាក់ពាក្យស្នើសុំទម្រង់ A1 (Form A1) ជាសម្ងាត់កាលពីថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីផ្សារមូលបត្រហុងកុង (Hong Kong Stock Exchange) បានអនុញ្ញាតឱ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិនមួយនេះបន្តដំណើរការបំបែកក្រុមហ៊ុនដូចដែលបានស្នើឡើង។
ក្រុមហ៊ុនបានបន្ថែមថា ទំហំនៃកិច្ចព្រមព្រៀង រចនាសម្ព័ន្ធនៃការបោះផ្សាយលក់ និងភាគហ៊ុនរបស់ Alibaba ក្រោយការចុះបញ្ជី គឺមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
Alibaba បានលើកឡើងថា ការបំបែកក្រុមហ៊ុននេះនឹងអនុញ្ញាតឱ្យវិនិយោគិនអាចវាយតម្លៃ T-Head និងអាជីវកម្មស្នូលរបស់វាដាច់ដោយឡែកពីគ្នាកាន់តែប្រសើរឡើង ខណៈពេលដែលជួយឱ្យក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះអាចប្រមូលទុនដោយឯករាជ្យ និងពង្រឹងទំនាក់ទំនងជាមួយអតិថិជន អ្នកផ្គត់ផ្គង់ និងដៃគូយុទ្ធសាស្ត្រនានា។ ក្រុមហ៊ុនបានបន្ថែមថា ការចុះបញ្ជីនេះនៅតែស្ថិតក្រោមការរង់ចាំការអនុម័តពីស្ថាប័ននិយតករ។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ T-Head គឺជាចំណុចស្នូលនៃការជំរុញរបស់ Alibaba ក្នុងការកសាងសមត្ថភាពផ្នែក AI និងកុំព្យូទ័រដោយខ្លួនឯង ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាចិននានាកំពុងប្រជែងគ្នាដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI និងកាត់បន្ថយការពឹងផ្អែកលើបន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia (NVDA.O) ស្របពេលដែលមានការរឹតបន្តឹងការនាំចេញពីសហរដ្ឋអាមេរិក។
ការចុះបញ្ជីនេះនឹងផ្តល់ឱកាសដល់វិនិយោគិនក្នុងការវិនិយោគលើអាជីវកម្មដែលកាន់តែមានលក្ខណៈយុទ្ធសាស្ត្រ ស្របតាមមហិច្ឆតារបស់ Alibaba ក្នុងវិស័យ cloud computing និងបញ្ញាសិប្បនិម្មិត (AI)។
កាលពីខែកញ្ញា ក្រុមហ៊ុនបានដាក់បង្ហាញបន្ទះឈីប AI ជំនាន់ Zhenwu V900 របស់ T-Head ដែលខ្លួនអះអាងថា ផ្តល់នូវដំណើរការលឿនជាងបន្ទះឈីបជំនាន់មុនដល់ទៅ ៣ ដង និងអាចជួយគាំទ្រដល់ការបណ្តុះបណ្តាល និងការទាញសេចក្តីសន្និដ្ឋានសម្រាប់ម៉ូដែល AI ជំនាន់ក្រោយ។
កាលពីខែមករា…
ភ…
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)




