រដ្ឋមន្ត្រីការបរទេសអ៊ីតាលី ៖ ការវាយប្រហាររបស់អ៊ីរ៉ង់ លើប្រទេសគុយវ៉ែត បានសម្លាប់ពលរដ្ឋអ៊ីតាលីពីរនាក់

Résumé détaillé
ទីក្រុងរ៉ូម៖ ពលរដ្ឋអ៊ីតាលីចំនួន ២នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ប្រទេសអ៊ីរ៉ង់ មកលើប្រទេសគុយវ៉ែត…
ទីក្រុងរ៉ូម៖ ពលរដ្ឋអ៊ីតាលីចំនួន ២នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ប្រទេសអ៊ីរ៉ង់ មកលើប្រទេសគុយវ៉ែត ដែលស្ថិតនៅតំបន់ឈូងសមុទ្រពែរ្ស នេះបើយោងតាមសារព័ត៌មាន CNN ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានឱ្យដឹងថា យន្តហោះដ្រូនរបស់អ៊ីរ៉ង់ជាច្រើនគ្រឿង បានកំណត់គោលដៅវាយប្រហារលើទីតាំងយោធារបស់ប្រទេសគុយវ៉ែត រួមទាំង «ស្ថានីយចាប់សញ្ញាការពារដែនអាកាស ដែលអ្នកបច្ចេកទេសជនជាតិអ៊ីតាលីចំនួន ២នាក់ មកពីក្រុមហ៊ុនការពារជាតិ Rheinmetall Italia (ដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម) កំពុងបំពេញការងារ»។
លោក Tajani បានមានប្រសាសន៍ថា៖ «ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើង ហើយយោងតាមរបាយការណ៍ដែលបានបញ្ជូនមកយើងពីប្រទេសគុយវ៉ែត ពលរដ្ឋរួមជាតិរបស់យើងទាំងពីរនាក់ បានបាត់បង់ជីវិតយ៉ាងអកុសល»។
ក្រសួងការបរទេសអ៊ីតាលីបានបញ្ជាក់ថា អ្នកបច្ចេកទេសជនជាតិអ៊ីតាលីទាំងពីររូបនោះ កំពុងមានវត្តមាននៅក្នុងប្រទេសគុយវ៉ែត ដើម្បីថែទាំ «អង់តែនចាប់សញ្ញា» សម្រាប់ប្រព័ន្ធការពារដែនអាកាស ដែលប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ។
ប្រទេសអ៊ីរ៉ង់នៅតែបន្តកំណត់គោលដៅវាយប្រហារលើអ្វីដែលខ្លួនអះអាងថា ជាទីតាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាមេរិកមកលើទីតាំងនានារបស់អ៊ីរ៉ង់។ កាលពីដើមខែនេះ អ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសគុយវ៉ែត ដែលជាកន្លែងឈរជើងរបស់កងកម្លាំងអាមេរិក បន្ទាប់ពីយោធាអាមេរិកបានវាយប្រហារលើអ្វីដែលខ្លួនអះអាងថាជាទីតាំងបាញ់មីស៊ីលនៅក្នុងប្រទេសអ៊ីរ៉ង់។ ដោយឡែក កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រទេសបារ៉ែនក៏បានរាយការណ៍ផងដែរថា ការវាយប្រហាររបស់អ៊ីរ៉ង់បានបណ្តាលឱ្យមនុស្សយ៉ាងតិច ២នាក់រងរបួស។
ជាការឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយនេះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានសម្តែងនូវ «ការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត» និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ខណៈដែលរដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Gideon Sa’ar បានលើកឡើងថា ឧបទ្ទវហេតុនេះបានបង្ហាញ ឱ្យឃើញពីរបៀបដែល «ការឈ្លានពានដោយគ្មានការទប់ស្កាត់របស់អ៊ីរ៉ង់ កំពុងគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា និងពិភពលោក»៕
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)