កីឡាករគុនខ្មែរ ៥ រូបមានអតីតកាលនឹកស្មានមិនដល់ មុនក្លាយជាអ្នកប្រដាល់ល្បីល្បាញ

详细摘要
នៅពីក្រោយជ័យជម្នះ និងការគាំទ្រពីអ្នកគាំទ្រ កីឡាករគុនខ្មែរមួយចំនួនបានឆ្លងកាត់ជីវិតដ៏លំបាកតាំងពីកុមារភាព រួមមានការធ្វើការងារធ្ងន់ៗ ជួយផ្គត់ផ្គង់គ្រួសារ ការបោះបង់ការសិក្សា និងការតស៊ូដើម្បីសម្រេចក្តីស្រមៃ។
ភាពល្បីល្បាញ និងជោគជ័យនៅលើសង្វៀនប្រដាល់ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ នៅពីក្រោយជ័យជម្នះ និងការគាំទ្រពីអ្នកគាំទ្រ កីឡាករគុនខ្មែរមួយចំនួនបានឆ្លងកាត់ជីវិតដ៏លំបាកតាំងពីកុមារភាព រួមមានការធ្វើការងារធ្ងន់ៗ ជួយផ្គត់ផ្គង់គ្រួសារ ការបោះបង់ការសិក្សា និងការតស៊ូដើម្បីសម្រេចក្តីស្រមៃ។
«កម្ពុជាថ្មី» បានលើកយករឿងរ៉ាវរបស់កីឡាករគុនខ្មែរ ៥ រូប ដែលមានអតីតកាលគួរឱ្យចាប់អារម្មណ៍ មុនពេលក្លាយជាអ្នកប្រដាល់ដែលមានឈ្មោះល្បីល្បាញក្នុងវិស័យកីឡាប្រដាល់កម្ពុជា។
មុនពេលមានឈ្មោះល្បីល្បាញក្នុងវិស័យគុនខ្មែរ ធឿន ធារ៉ា ធ្លាប់ឆ្លងកាត់ជីវិតដ៏លំបាកតាំងពីកុមារភាព។ ដោយសារគ្រួសារមានជីវភាពខ្វះខាត គាត់មិនមានឱកាសទទួលបានការសិក្សាដូចក្មេងដទៃឡើយ ហើយបានចាកចេញពីស្រុកកំណើតនៅខេត្តព្រៃវែង ទៅរស់នៅប្រទេសថៃជាមួយឪពុកម្តាយ។
នៅអាយុប្រហែល ១០ ឆ្នាំ ធារ៉ាបានចាប់ផ្តើមធ្វើការនៅហាងនំប៉័ង ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ក្រោយមក គាត់និងឪពុកម្តាយបានត្រឡប់មកកម្ពុជាវិញ ហើយប្រកបរបរផលិតឥដ្ឋ មុនពេលត្រឡប់ទៅប្រទេសថៃដើម្បីធ្វើការម្តងទៀត។
នៅឆ្នាំ២០១៧ ក្រោយគ្រួសារជួបការលំបាកផ្នែកការងារ ធារ៉ាបានត្រឡប់មកកម្ពុជាវិញ និងធ្វើការជាកម្មករសំណង់នៅភ្នំពេញ ដោយទទួលបានប្រាក់ឈ្នួលប្រហែល ៤០,០០០ រៀលក្នុងមួយថ្ងៃ។ ខណៈកំពុងធ្វើការសំណង់ គាត់ត្រូវបានមិត្តភក្តិណែនាំឱ្យចូលហ្វឹកហាត់ប្រដាល់នៅក្លិបមួយដែលមានលោក អេ ភូថង ជាគ្រូបង្វឹក។ ចាប់តាំងពីពេលនោះមក ធារ៉ាបានចាប់ផ្តើមអាជីពប្រដាល់ និងអភិវឌ្ឍសមត្ថភាពយ៉ាងឆាប់រហ័ស រហូតក្លាយជាកីឡាករគុនខ្មែរដ៏ល្បីល្បាញម្នាក់ ដែលអ្នកគាំទ្រស្គាល់តាមរយៈស្នៀតកែងដ៏មុតស្រួច និងកម្លាំងប្រយុទ្ធដ៏ខ្លាំងក្លា។
ពេជ្រ សម្បត្តិ ដែលមានឈ្មោះដើមថា ភឿន សម្បត្តិ មានស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ គាត់កើតក្នុងគ្រួសារដែលមានបងប្អូន ៤ នាក់ ដោយឪពុកមានមុខរបរជាមេការសំណង់ និងម្តាយជាកសិករ។
ដោយសារជីវភាពគ្រួសារមានការខ្វះខាត សម្បត្តិបានសិក្សាត្រឹមថ្នាក់ទី៧ នៅអនុវិទ្យាល័យ ២៤ កញ្ញា ក្នុងស្រុកកំណើត។ គាត់បានចាប់ផ្តើមហ្វឹកហាត់ប្រដាល់គុនខ្មែរនៅឆ្នាំ២០១៩ ប៉ុន្តែហ្វឹកហាត់បានមួយរយៈ ក៏សម្រេចចិត្តផ្អាក ដើម្បីត្រឡប់ទៅធ្វើការងារផ្សេងវិញ។
ទោះជាយ៉ាងណា ដោយសារក្តីស្រឡាញ់ចំពោះកីឡាប្រដាល់តាំងពីក្មេង និងចង់បន្តអាជីពលើសង្វៀន សម្បត្តិបានសម្រេចចិត្តសុំលោកគ្រូ ពេជ្រ សុផាន់ ត្រឡប់មកហ្វឹកហាត់វិញនៅឆ្នាំ២០២១។
ក្រោយការខិតខំប្រឹងប្រែង និងការបង្ហាញសមត្ថភាពលើសង្វៀន ពេជ្រ…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)