← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

Jensen Huang ខាតទ្រព្យសម្បត្តិជាង ៦,៤ ប៊ីលានដុល្លារ ក្រោយលាលែងតំណែង CEO នៅ Nvidia

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 37 分钟前
Jensen Huang ខាតទ្រព្យសម្បត្តិជាង ៦,៤ ប៊ីលានដុល្លារ ក្រោយលាលែងតំណែង CEO នៅ Nvidia
កម្ពុជាថ្មី Kampuchea Thmey

详细摘要

គិត​ពីថ្ងៃអាទិត្យមក ពោលគឺចាប់តាំងពីលោក​ប្រកាសទទួលស្គាល់​ថាខ្លួនមិនស្មោះត្រង់ចំពោះភរិយា ទ្រព្យសម្បត្តិរបស់លោកបានបាត់បង់ប្រមាណ ១៨ ​ប៊ីលានដុល្លារ រួចហើយ។ The post Jensen Huang…

មហាសេដ្ឋីបច្ចេកវិទ្យា លោក Jensen Huang បានកត់ត្រាពីការធ្លាក់ចុះទ្រព្យសម្បត្តិប្រចាំថ្ងៃដ៏​គំហុគបំផុតមួយរបស់ពិភពលោក ដោយខាតបង់ទ្រព្យសម្បត្តិប្រមាណ ៦,៤ ​ប៊ីលានដុល្លារអាមេរិក​នៅថ្ងៃព្រហស្បតិ៍ ​ក្រោយពីលោកប្រកាសលាលែងតំណែងនាយកប្រតិបត្តិ (CEO) ​របស់ក្រុមហ៊ុន Nvidia ចំពេលមានរឿងអាស្រូវពាក់ព័ន្ធ​ផិតក្បត់ប្រពន្ធ លួចលាក់ជាមួយស្ដ្រីដែលគេសង្ស័យថាជាចារនារីចិន។ ​

យោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិរបស់លោក Huang បានធ្លាក់ចុះជាង ៤% មកនៅត្រឹម ១៤៤,៧ ​ប៊ីលានដុល្លារ ដែលធ្វើឱ្យលោកធ្លាក់ទៅចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោមមហាសេដ្ឋីមានបំផុតលើពិភពលោក។ គិត​ពីថ្ងៃអាទិត្យមក ពោលគឺចាប់តាំងពីលោក​ប្រកាសទទួលស្គាល់​ថាខ្លួនមិនស្មោះត្រង់ចំពោះភរិយា ទ្រព្យសម្បត្តិរបស់លោកបានបាត់បង់ប្រមាណ ១៨ ​ប៊ីលានដុល្លារ រួចហើយ។

ទន្ទឹមនឹងនេះ តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Nvidia ​បានធ្លាក់ចុះ ១៣% ក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍។

​គួររំឭកថា លោក Huang ​បានធ្លាក់ចូលទៅក្នុងរឿងអាស្រូវក្បត់ប្រពន្ធ ​ដោយទាក់ទងលួចលាក់ជាមួយស្ត្រីឈ្មោះ Alice Huang ​ដែលគេសង្ស័យថាជាចារកម្មចិន និងជាមួយស្ដ្រី ២ នាក់ទៀតធ្វើការក្នុងក្រុមហ៊ុន Nvidia ផ្ទាល់។ ​

ក្រោយការលាលែងរបស់លោក Huang ក្រុមប្រឹក្សាភិបាលបានតែងតាំងលោកស្រី Colette Kress ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) ឱ្យកាន់តំណែងជា CEO បណ្ដោះអាសន្ន ខណៈលោក Harvey Jones អតីតនាយកប្រតិបត្តិក្រុមហ៊ុន Synopsys ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលដំបូងរបស់ Nvidia។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចេញមតិតាមបណ្ដាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងថា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple គឺជាបុគ្គលដែលអាចជំនួសតំណែងរបស់លោក Huang បាន។ លោក Trump បានសរសេរថា «មានតែមនុស្សម្នាក់គត់ដែលអាចជំនួសលោកបាន គឺ Tim Cook នៃក្រុមហ៊ុន Apple។ វីរបុរសម្នាក់ជំនួសវីរបុរសម្នាក់ទៀត​»៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读