← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

២០ ឆ្នាំនៅកម្ពុជា! សហគ្រិនសិង្ហបុរីបោះបង់ពិភពហិរញ្ញវត្ថុ​នៅ​ Wall Street បង្វែរទុនវិនិយោគ​មករួមចំណែក​អភិរក្ស​ធនធាន​ធម្មជាតិ

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 2 天前
២០ ឆ្នាំនៅកម្ពុជា! សហគ្រិនសិង្ហបុរីបោះបង់ពិភពហិរញ្ញវត្ថុ​នៅ​ Wall Street បង្វែរទុនវិនិយោគ​មករួមចំណែក​អភិរក្ស​ធនធាន​ធម្មជាតិ
កម្ពុជាថ្មី Kampuchea Thmey

详细摘要

ការស្គាល់ប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០០៦ បានក្លាយជាចំណុចចាប់ផ្តើម The post ២០ ឆ្នាំនៅកម្ពុជា! សហគ្រិនសិង្ហបុរីបោះបង់ពិភពហិរញ្ញវត្ថុ​នៅ​ Wall Street…

ការស្គាល់ប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០០៦ បានក្លាយជាចំណុចចាប់ផ្តើម​នៃទំនាក់ទំនង​ដ៏យូរអង្វែង​របស់អ្នកស្រី Addy Cheng ជាមួយប្រទេសកម្ពុជា។ ភាពរួសរាយរាក់ទាក់ និងទឹកចិត្តល្អ​របស់​ប្រជាជនខ្មែរ បានធ្វើឱ្យសហគ្រិនសញ្ជាតិសិង្ហបុរីរូបនេះជាប់ចិត្ត រហូតឈានដល់​ការសម្រេច​ចិត្ត​បោះទុនវិនិយោគរយៈពេលវែង លើការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

អ្នកស្រី Addy ធ្លាប់មានបទពិសោធន៍រហូតដល់ ២៥ ឆ្នាំក្នុង​វិស័យធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងធ្លាប់បំពេញការងារជាអ្នកជួញដូរភាគហ៊ុននៅ Wall Street ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទុនរាប់ពាន់លានដុល្លារ។ ប៉ុន្តែ ក្រោយវិបត្តិកូវីដ-១៩ អ្នកស្រីបានសម្រេចចិត្តបង្វែរទិសដៅវិនិយោគពីពិភពហិរញ្ញវត្ថុ មកផ្តោត​លើ​ធនធានធម្មជាតិ និងជីវភាពប្រជាសហគមន៍ តាមរយៈគម្រោងកាបូនខៀវ (Blue Carbon) ដ៏ធំមួយ​នៅ​កម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសចុះទស្សនកិច្ចនិងផ្សព្វផ្សាយពី​កិច្ចការពារ​អភិរក្សនៅ​ដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង កាលពីពេលថ្មីៗកន្លងទៅ​នេះ អ្នកស្រី Addy ស្ថាបនិក និង​ជានាយកប្រតិបត្តិ Climate+ បាន​លើក​ឡើង​ថា អ្វីដែលធ្វើឱ្យអ្នកស្រីចាប់អារម្មណ៍លើកម្ពុជា គឺសក្តានុពលធនធានធម្មជាតិ​ដ៏សម្បូរ​បែប និងស្មារតីរបស់ប្រជាជនខ្មែរដែលស្រឡាញ់ និងចង់ចូលរួមការពារធនធានទាំងនេះ។

អ្នកស្រីសង្កត់ធ្ងន់ថា កម្ពុជានៅមានធនធានធម្មជាតិដ៏មានតម្លៃ ជាពិសេសព្រៃកោងកាង​នៅ​ខេត្តកោះកុង ដែលនៅតែរក្សាបាននូវភាពស្រស់ស្អាត និងជីវចម្រុះ ខណៈព្រៃកោងកាង​នៅប្រទេស​ជាច្រើន រួមទាំងប្រទេសសិង្ហបុរី បានរងការបំផ្លាញដោយសារការអភិវឌ្ឍ។

អ្នកស្រី Addy បញ្ជាក់​ដូច្នេះ​ថា៖ «ខណៈដែលព្រៃកោងកាងនៅប្រទេសជាច្រើន រួមទាំង​ប្រទេស​សិង្ហបុរី រងការបំផ្លាញដោយសារការអភិវឌ្ឍ ព្រៃកោងកាង​នៅក្នុងខេត្តកោះកុង​នៅតែមាន​ភាពស្រស់​ស្អាត និងសម្បូរបែប»។

សម្រាប់អ្នកស្រី គម្រោងកាបូនខៀវមិនមែនគ្រាន់តែ​ជាការវិនិយោគ ​ដើម្បីទទួលបាន​ផលចំណេញ​នោះ​ទេ ប៉ុន្តែជាការវិនិយោគ​រយៈពេលវែង​ដែលភ្ជាប់ការ​អភិរក្សធម្មជាតិ​ជាមួយនឹង​ការ​អភិវឌ្ឍសហគមន៍។ តាមរយៈការការពារ និងថែរក្សាព្រៃកោងកាង ធនធានធម្មជាតិ​អាចបង្កើត​តម្លៃ​សេដ្ឋកិច្ច និង​ជាប្រភពថវិកាសម្រាប់គាំទ្រការអភិវឌ្ឍ ព្រមទាំងលើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជា​ពលរដ្ឋក្នុងតំបន់។

ក្នុងរយៈពេល ៣ ឆ្នាំកន្លះកន្លងមកនេះ ក្រុមការងារគម្រោង​បានចុះជួបពិគ្រោះ​យោបល់ជាមួយ​សហគមន៍​ជាង ៣០ លើក…

អ្នកស្រី Addy…

គម…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读