← Back to front page
Asia · General news · DAP News

ការព្រមានផ្នែកសន្តិសុខ ពីអង្គការណាតូ ផលប៉ះពាល់ពីសន្និសីទ COP31 និងការបោះឆ្នោតនៅប្រទេសអេស្ប៉ាញ​ កំពុងក្លាយជាបញ្ហាស្នូលរបស់អឺរ៉ុប

Published by DAP News · Cambodia 2 d ago
ការព្រមានផ្នែកសន្តិសុខ ពីអង្គការណាតូ ផលប៉ះពាល់ពីសន្និសីទ COP31 និងការបោះឆ្នោតនៅប្រទេសអេស្ប៉ាញ​ កំពុងក្លាយជាបញ្ហាស្នូលរបស់អឺរ៉ុប
DAP News

Detailed summary

បរទេស៖​ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមាននៅក្នុងទីក្រុងប៊ែរឡាំងថា សកម្មភាពអាក្រក់នានាដែលកំណត់ គោលដៅលើសមាជិកនៃសម្ព័ន្ធភាពនេះ (រួមទាំងសកម្មភាពបំផ្លិចបំផ្លាញ…

បរទេស៖​ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមាននៅក្នុងទីក្រុងប៊ែរឡាំងថា សកម្មភាពអាក្រក់នានាដែលកំណត់ គោលដៅលើសមាជិកនៃសម្ព័ន្ធភាពនេះ (រួមទាំងសកម្មភាពបំផ្លិចបំផ្លាញ ការវាយប្រហារតាមអ៊ីនធឺណិត និងការរំលោភដែនអាកាស) ត្រូវបានគេរំពឹងថា​ នឹងកើនឡើងកាន់តែខ្លាំង។

លោកបានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាគឺជាគោលដៅ ហើយយើងទាំងអស់គ្នាសុទ្ធតែរងផលប៉ះពាល់» ដោយបានអំពាវនាវឱ្យបណ្តាប្រទេសជាសម្ព័ន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ និងការពង្រឹងផលិតកម្មឧស្សាហកម្ម។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី បានលើកឡើងជាថ្មីនូវសំណើឱ្យអ៊ុយក្រែន​ ចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីមានសំណើមួយពីអ្នកចរចារបស់សហរដ្ឋអាមេរិក លោក Jared Kushner ស្តីពីការផ្តល់ការធានាសន្តិសុខ ដោយផ្អែកលើគំរូនៃមាត្រាទី ៥ របស់អង្គការណាតូ។

សន្និសីទអង្គការសហប្រជាជាតិ​ ស្តីពីអាកាសធាតុនៅទីក្រុងអាន់តាលីយ៉ា​ ប្រទេសតួគី (ដែលត្រូវបានចងចាំថា​ ជាសន្និសីទដ៏យូរបំផុតមួយ និងជាសន្និសីទមួយក្នុងចំណោមសន្និសីទ​ ដែលគួរឱ្យខកចិត្តបំផុតក្នុងប្រវត្តិសាស្ត្រ) បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងថ្មីដ៏សំខាន់ណាមួយឡើយ បន្ទាប់ពីមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញបញ្ហានៃការបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការផ្តល់ហិរញ្ញប្បទាន​ សម្រាប់កិច្ចការអាកាសធាតុ។

លោក Michael Bloss សមាជិកសភាអឺរ៉ុប​ មកពីគណបក្សបៃតង (Green MEP) នឹងចូលរួមជាមួយក្នុងបទសម្ភាសន៍មួយ ដើម្បីវិភាគលើចំណុចសំខាន់ៗ​ ដែលទទួលបានពីកិច្ចប្រជុំកំពូលនេះ ព្រមទាំងពិភាក្សាអំពីតួនាទីដែលអឺរ៉ុប​ គួរដើរតួទៅថ្ងៃមុខ។

លោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ ដែលជាតួអង្គដ៏លេចធ្លោមួយរូបនៃចរន្តនយោបាយឆ្វេងនិយមនៅអឺរ៉ុប កំពុងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងឡើងនៃការបាត់បង់តំណែងនៅក្នុងការបោះឆ្នោតសភាអេស្ប៉ាញ។

ខណៈដែលគណបក្សអភិរក្សនិយម កំពុងនាំមុខនៅក្នុងការស្ទង់មតិភាគច្រើន ការបង្កើតសម្ព័ន្ធភាពជាមួយគណបក្សស្តាំនិយមជ្រុល អាចនឹងផ្តល់ឱ្យពួកគេនូវសំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាល។

ស្ថានភាពនេះបានបង្កជាសំណួរទូលំទូលាយថា តើរបាំងការពារនយោបាយរបស់អឺរ៉ុបប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល កំពុងតែចុះខ្សោយទៅៗ​ ឬយ៉ាងណា។ អ្នកយកព័ត៌មានជាន់ខ្ពស់ Maria Tadeo នឹងចូលរួមជាមួយយើង ដើម្បីផ្តល់នូវការវិភាគចុងក្រោយបំផុតពីទីតាំងផ្ទាល់។

Opening of the article, excerpted from DAP News. To read the rest, open the article on the publisher's site.

Read the full article on DAP News Sign in to save

MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (dap-news.com)