← Retour à la une
Asie · Actualité générale · DAP News

Update: សំណើថវិកា ៥០ពាន់លានដុល្លារ ត្រូវបានដាក់ចេញជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិប្រព័ន្ធចរាចរណ៍ផ្លូវអាកាសអាមេរិក

Publié par DAP News · Cambodge il y a 33 min
Update: សំណើថវិកា ៥០ពាន់លានដុល្លារ ត្រូវបានដាក់ចេញជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិប្រព័ន្ធចរាចរណ៍ផ្លូវអាកាសអាមេរិក
DAP News

Résumé détaillé

ទីក្រុងវ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កើនការស្នើសុំកញ្ចប់ថវិការហូតដល់ ៥០ ពាន់លានដុល្លារ សម្រាប់ការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកាលពីល្ងាចថ្ងៃសុក្រ…

ទីក្រុងវ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កើនការស្នើសុំកញ្ចប់ថវិការហូតដល់ ៥០ ពាន់លានដុល្លារ សម្រាប់ការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានបញ្ហាប្រព័ន្ធទំនាក់ទំនង ដែលបង្ខំឱ្យមានការផ្អាកជើងហោះហើរទូទាំងប្រទេស និងធ្វើឱ្យជើងហោះហើររាប់ពាន់ត្រូវជាប់គាំងអស់ជាច្រើនម៉ោង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ​មុននេះបន្តិចនៅថ្ងៃសុក្រដដែល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy និងសេតវិមាន បានស្នើសុំថវិកាចំនួន ៣០.១ ពាន់លានដុល្លាររួចទៅហើយ ដើម្បីធ្វើទំនើបកម្មអាកាសយានដ្ឋានចាស់ៗ និងប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់សហរដ្ឋអាមេរិក។ ​បញ្ហានេះបានជះឥទ្ធិពលដល់មជ្ឈមណ្ឌលសម្របសម្រួលជើងហោះហើរ (en route centers)…

ទីក្រុងវ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កើនការស្នើសុំកញ្ចប់ថវិការហូតដល់ ៥០ ពាន់លានដុល្លារ សម្រាប់ការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានបញ្ហាប្រព័ន្ធទំនាក់ទំនង ដែលបង្ខំឱ្យមានការផ្អាកជើងហោះហើរទូទាំងប្រទេស និងធ្វើឱ្យជើងហោះហើររាប់ពាន់ត្រូវជាប់គាំងអស់ជាច្រើនម៉ោង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​មុននេះបន្តិចនៅថ្ងៃសុក្រដដែល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy និងសេតវិមាន បានស្នើសុំថវិកាចំនួន ៣០.១ ពាន់លានដុល្លាររួចទៅហើយ ដើម្បីធ្វើទំនើបកម្មអាកាសយានដ្ឋានចាស់ៗ និងប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់សហរដ្ឋអាមេរិក។

​បញ្ហានេះបានជះឥទ្ធិពលដល់មជ្ឈមណ្ឌលសម្របសម្រួលជើងហោះហើរ (en route centers) របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ដែលទទួលបន្ទុករៀបចំចរាចរណ៍រវាងអាកាសយានដ្ឋាននានា។ ប៉ុន្តែគណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភា ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានបញ្ជាក់ថា ហេតុការណ៍នេះបង្ហាញពីភាពចាំបាច់ក្នុងការផ្តល់អាទិភាពលើការធ្វើទំនើបកម្មមជ្ឈមណ្ឌលទាំងនោះ ជាជាងគម្រោងផ្សេងៗទៀត ហើយបានកត់សម្គាល់ថា សភាធ្លាប់បានអនុម័តថវិកា ១.៩ ពាន់លានដុល្លាររួចហើយ ដើម្បីជំនួសមជ្ឈមណ្ឌលចាស់ៗទាំងនោះ។

​ដែនអាកាសដ៏ស្មុគស្មាញបំផុតនៅលើពិភពលោកមួយនេះ ធ្លាប់ជួបប្រទះនូវព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានរំខានដល់ជើងហោះហើរ និងបង្កហានិភ័យដល់សុវត្ថិភាព។ ជាក់ស្តែង កាលពីខែមករា ឆ្នាំ២០២៥ ការប៉ះទង្គិចគ្នានៅកណ្តាលអាកាសនាអាកាសយានដ្ឋានអន្តរជាតិ Ronald Reagan Washington…

​…

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)