← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

អគ្គិភ័យឆេះឃ្លាំងម៉ូតូនៅជិតផ្សារឃ្លាំងលើ ក្រុងព្រះសីហនុ ឆក់យកអាយុជីវិតស្ត្រីជាម្ចាស់ផ្ទះ និងកូន២នាក់

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 26 分钟前
អគ្គិភ័យឆេះឃ្លាំងម៉ូតូនៅជិតផ្សារឃ្លាំងលើ ក្រុងព្រះសីហនុ ឆក់យកអាយុជីវិតស្ត្រីជាម្ចាស់ផ្ទះ និងកូន២នាក់
កម្ពុជាថ្មី Kampuchea Thmey

详细摘要

អគ្គិភ័យឆេះឃ្លាំងម៉ូតូនៅជិតផ្សារឃ្លាំងលើ ក្រុងព្រះសីហនុ ឆក់យកអាយុជីវិតស្ត្រីជាម្ចាស់ផ្ទះ និងកូន២នាក់.... The post អគ្គិភ័យឆេះឃ្លាំងម៉ូតូនៅជិតផ្សារឃ្លាំងលើ ក្រុងព្រះសីហនុ…

អគ្គិភ័យបានឆាបឆេះឃ្លាំងលក់ម៉ូតូមួយកន្លែង និងបានឆក់យកអាយុជីវិតស្ត្រីជាម្ចាស់ផ្ទះ រួមទាំងកូនប្រុសស្រីចំនួន ២នាក់ បណ្ដាលឱ្យស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចជិតផ្សារឃ្លាំងលើ (ទល់មុខរោងចក្រស្រាបៀរអង្គរ) ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយក៏ស្រាប់តែមួយសន្ទុះក្រោយ បានកើតចេញជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅឆាបឆេះខាងក្នុងឃ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅកាន់មន្រ្តីជំនាញរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលព្រះសីហនុ និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ មកអន្តរាគមន៍បាញ់ពន្លត់។ ក្រោយពីកម្លាំងសមត្ថកិច្ចកម្លាំងជំនាញ បង្ការនិងពន្លត់អគ្គិភ័យទទួលដំណឹងភ្លាម សមត្ថកិច្ចបានចេញនូវរថយន្តពន្លត់ជាច្រើនគ្រឿង ដើម្បីមកបាញ់ពន្លត់ទប់ស្កាត់អគ្គិភ័យ កុំអោយរាលដាលដល់ផ្ទះដទៃផ្សេងទៀត។

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ជាបន្ទាន់នៅកន្លែងកើតហេតុ។ ប្រតិបត្តិការសង្គ្រោះបន្ទាន់នេះ ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីករាលដាលនៃអគ្គិភ័យ និងជួយសង្គ្រោះ។

ចំពោះទំហំនៃការខូចខាតទ្រព្យសម្បត្តិ និងមូលហេតុពិតប្រាកដនៃការកើតមានគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញកំពុងបន្តបើកការស្រាវជ្រាវ និងចាត់វិធានការបន្តតាមនីតិវិធី៕ អត្ថបទ៖ ម៉េង

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)