Opinion៖សកម្មភាពដើរតាមទីសាធារណៈ ប្រធានាធិបតីបារាំង កំពុងផ្ញើសារជាវិជ្ជមានអំពីសុវត្ថិភាពនៅកម្ពុជាទៅកាន់ពិភពលោក

Résumé détaillé
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) មកកាន់ប្រទេសកម្ពុជា មិនត្រឹមតែមានសារៈសំខាន់ក្នុងក្របខណ្ឌការទូត…
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) មកកាន់ប្រទេសកម្ពុជា មិនត្រឹមតែមានសារៈសំខាន់ក្នុងក្របខណ្ឌការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពក្រៅផ្លូវការមួយចំនួនរបស់លោក ក៏បានផ្ញើសារជាវិជ្ជមានទៅកាន់សហគមន៍អន្តរជាតិផងដែរ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសសន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅនៃការរស់នៅក្នុងប្រទេសកម្ពុជា។
ជាការពិត ក្នុងភាសាការទូត មិនមែនគ្រប់សារទាំងអស់សុទ្ធតែត្រូវបានបង្ហាញតាមរយៈសុន្ទរកថា ឬសេចក្តីថ្លែងការណ៍ផ្លូវការនោះទេ។ ពេលខ្លះ សកម្មភាពជាក់ស្តែងតូចៗរបស់មេដឹកនាំកំពូល ក៏អាចមានអត្ថន័យ និងឥទ្ធិពលលើការយល់ឃើញរបស់មនុស្សជុំវិញពិភពលោកបានដូចគ្នា។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ាក្រុង និងលោកជំទាវទី១ (Brigitte Macron) បានឆ្លៀតឱកាសចំណាយពេលដើរកម្សាន្តតាមទីសាធារណៈមួយចំនួននៅរាជធានីភ្នំពេញ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា បន្ទាប់ពីបញ្ចប់កម្មវិធីការទូត លោកប្រធានាធិបតី និងលោកជំទាវទី១ បានដើរកម្សាន្តនៅមុខព្រះបរមរាជវាំង និងតំបន់សួនច្បារមាត់ទន្លេ ព្រមទាំងបានជួបជជែកជាមួយប្រជាពលរដ្ឋដែលកំពុងសម្រាកលំហែកាយនៅទីនោះផងដែរ។
មិនតែប៉ុណ្ណោះ បន្ទាប់ពីអញ្ជើញចូលរួមពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាក្រុង ក៏បានឆ្លៀតឱកាសអញ្ជើញទស្សនាប្រាសាទអង្គរវត្តនៅពេលរាត្រី ដោយបានដើរទស្សនាផ្ទាំងសិលា និងសំណង់ប្រាសាទដ៏អស្ចារ្យ ដែលជាមរតកអរិយធម៌ដ៏មានតម្លៃរបស់កម្ពុជា។
សកម្មភាពទាំងនេះអាចមើលទៅហាក់ដូចជារឿងធម្មតា ប៉ុន្តែសម្រាប់មេដឹកនាំប្រទេសមហាអំណាចមួយរូប វាអាចមានអត្ថន័យលើសពីការដើរកម្សាន្តធម្មតា។ ការដែលមេដឹកនាំកំពូលអាចចំណាយពេលដើរតាមទីសាធារណៈ ជួបជាមួយប្រជាពលរដ្ឋ និងទស្សនាតំបន់ទេសចរណ៍ដោយភាពស្និទ្ធស្នាល គឺជារូបភាពវិជ្ជមានមួយដែលអាចជួយបង្កើនទំនុកចិត្តរបស់សាធារណជនអន្តរជាតិចំពោះប្រទេសម្ចាស់ផ្ទះ។
សកម្មភាពទាំងនេះ ក៏ជាផ្នែកមួយកាត់បន្ថយនូវយល់ឃើញអវិជ្ជមានមួយចំនួនពីសាធារណជនអន្តរជាតិមកលើកម្ពុជា ជាពិសេសបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ដែលជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះប្រទេស…
ដូច្នេះ…
ទោះជាយ៉ាងណា…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)



