← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ប្រាក់​ខែ​មន្ត្រី​រាជការ​នៅ​ឆ្នាំ​២០២៧ នឹង​ត្រូវ​ដំឡើង​​ពី​៣​ទៅ​៥​ម៉ឺន​រៀល

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 30 min
ប្រាក់​ខែ​មន្ត្រី​រាជការ​នៅ​ឆ្នាំ​២០២៧ នឹង​ត្រូវ​ដំឡើង​​ពី​៣​ទៅ​៥​ម៉ឺន​រៀល
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ប្រាក់​ខែ​មន្ត្រី​រាជការ​ក្នុង​ឆ្នាំ​២០២៧ នឹង​ត្រូវ​ដំឡើង​ចាប់​ពី​៣ម៉ឺន​រៀល​ទៅ​៥ម៉ឺន​រៀល។ The post ប្រាក់​ខែ​មន្ត្រី​រាជការ​នៅ​ឆ្នាំ​២០២៧ នឹង​ត្រូវ​ដំឡើង​​ពី​៣​ទៅ​៥​ម៉ឺន​រៀល…

ប្រាក់​ខែ​មន្ត្រី​រាជការ​ក្នុង​ឆ្នាំ​២០២៧ នឹង​ត្រូវ​ដំឡើង​ចាប់​ពី​៣ម៉ឺន​រៀល​ទៅ​៥ម៉ឺន​រៀល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុង​សិក្ខា​សាល​ស្វែង​យល់​ពី​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៧ នៅ​សាល​សន្និសីទ​សភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ​សប្ដាហ៍​មុន​។

បើ​តាម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័ត្ន នៅ​ឆ្នាំ​២០២៧ មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​បំណាច់​មុខងារ​ទាប​ជាង​៨០ម៉ឺន​រៀល​នឹង​ត្រូវ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​បន្ថែម​ចំនួន ​​៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ខណៈ​មន្ត្រី​ដែល​មាន​ប្រាក់​បំណាច់​មុខ​ងារ​លើស​ពី​៨០​ម៉ឺន​រៀល​នឹង​ទទួល​បាន​ការ​ដំឡើង​បន្ថែម ​៣ម៉ឺនរៀល​។

បន្ថែម​លើ​នេះ​សម្រាប់​មន្ត្រី​កិច្ច​សន្យា​ដែល​មាន​ប្រាក់​ខែ​៨១​ម៉ឺន​រៀល នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​បន្ថែម ​២ម៉ឺនរៀល​ ខណៈ​ប្រាក់​បៀវត្ស​និវត្តជន និង​អតីត​យុទ្ធជន​​នឹង​ទទួល​បាន​ការ​ដំឡើង ​៣ម៉ឺនរៀល​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ប្រាក់​បៀវត្ស​និវត្តជន និង​អតីត​យុទ្ធជន​កើន​ដល់ ៨៧​ម៉ឺន​៥​ពាន់​រៀល​។

​​ក្នុង​ច្បាប់​ថវិកា​ឆ្នាំ​២០២៧​ផង​ដែរ​នោះ សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​មេភូមិ​ក៏​នឹង​ត្រូវ​បាន​ដំឡើង​ប្រាក់​ខែ​ផង​ដែរ ដោយ​ក្នុង​នោះ​មេឃុំ​/សង្កាត់​នឹង​ទទួល​បាន​ប្រាក់​ខែ​បន្ថែម​​ចំនួន​៥​ម៉ឺន​រៀល ហើយ​​សមាជិក​ក្រុម​ប្រឹក្សា​ទទួល​បាន​ការ​ដំឡើង​៣ម៉ឺនរៀល និង​មន្ត្រី​ភូមិ​ត្រូវ​បាន​ដំឡើង​ចំនួន​៦​ម៉ឺន​រៀល​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ​២០២៧​ជាង​១ម៉ឺន១ពាន់លានដុល្លារ​អាមេរិក​កើត​ជិត​១០%​បើ​ធៀប​នឹង​ឆ្នាំ​២០២៦​ ក្នុង​នោះ​គម្រោង​ចំណាយ​លើ​បន្ទុក​បុគ្គលិក​ដែល​មាន​ប្រមាណ ២ពាន់​៨លាន​ដុល្លារ​ កើន​៦,៨%​បើ​ធៀប​នឹង​ឆ្នាំ​២០២៦។ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ឱ្យ​ដឹង​ការ​ចំណាយ​បន្ទុក​បុគ្គលិក​កើន​ឡើង​ដោយ​សារ​ការ​ដំឡើង​បៀវត្ស​ និង​ប្រាក់​បំណាច់​មុខ​ងារ​ជូន​មន្ត្រី​រាជការ និង​និវត្តន៍​ជន ការ​ជ្រើសរើស​កង​កម្លាំង​ និង​ទាហាន​កាតព្វកិច្ច ​ការ​ជ្រើសរើស​គ្រូ​បង្រៀន​និង​មន្ត្រី​សុខាភិបាល​​ផ្អែក​លើក​កិច្ច​ព្រមព្រៀង​ការងារ និង​ការ​កើន​លើ​ប្រាក់​រង្វាន់​ពី​សេវា​សាធារណៈ៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)