← 返回首页
亚洲 · 综合新闻 · DAP News

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអង្គការសហប្រជាជាតិ ចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការ

来源:DAP News · 柬埔寨 33 分钟前
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអង្គការសហប្រជាជាតិ ចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការ
DAP News

详细摘要

កាលពីថ្ងៃទី១២ ខែវិច្ឆិកា តាមម៉ោងទីក្រុងញូវយ៉ក អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការ រវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអង្គការសហប្រជាជាតិ…

កាលពីថ្ងៃទី១២ ខែវិច្ឆិកា តាមម៉ោងទីក្រុងញូវយ៉ក អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការ រវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអង្គការសហប្រជាជាតិ បានចូលជាធរមានជាផ្លូវការ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកស្រី Melissa Fleming អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការផ្សព្វផ្សាយសកល បានតំណាងឱ្យភាគីទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈ នៅទីក្រុងប៉េកាំង និងទីក្រុងញូវយ៉កដោយឡែកពីគ្នា។ ការចុះហត្ថលេខានេះ បានបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ និងជារបត់ថ្មីមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាប្រព័ន្ធរវាងប្រព័ន្ធផ្សព្វផ្សាយ ចម្បងរបស់ចិន និងអង្គការសហប្រជាជាតិ។

យោងតាមអនុស្សរណៈនេះ អគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យជាច្រើន ជាមួយអង្គការសហប្រជាជាតិ ដោយផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយអន្តរជាតិ ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ការចេញផ្សាយព័ត៌មាន ជាសាធារណៈ និងការពង្រីកធនធានប្រព័ន្ធផ្សព្វផ្សាយ នៅទូទាំងពិភពលោកជាដើម ។ នេះក៏ជាឯកសារកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ដ៏ទូលំទូលាយដំបូងគេ ដែលអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចុះហត្ថលេខា ជាមួយអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបទី៥៥ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន រៀបចំអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិផងដែរ ។ ភាគីទាំងពីរនឹងចាត់ទុកការ ចុះហត្ថលេខាលើអនុស្សរណៈលើកនេះ ជាចំណុចចាប់ផ្តើមថ្មី ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ រវាងចិននិងអង្គការសហប្រជាជាតិ មានភាពកាន់តែទូលំទូលាយ និងរួមចំណែកដល់ការជំរុញ ការកសាងប្រព័ន្ធអភិបាលកិច្ចសកល ដែលមានភាពកាន់តែយុត្តិធម៌ និងសមហេតុផល៕

文章开头,摘自DAP News。如需阅读全文,请前往媒体网站。

在 DAP News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)