វិស័យអាកាសចរណ៍អាមេរិកធ្លាក់ចូលភាពចលាចល ក្រោយអាជ្ញាធរផ្អាកជើងហោះហើរទូទាំងប្រទេស

详细摘要
វិស័យអាកាសចរណ៍នៅសហរដ្ឋអាមេរិកបានធ្លាក់ចូលក្នុងភាពចលាចល បន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានផ្អាក The post វិស័យអាកាសចរណ៍អាមេរិកធ្លាក់ចូលភាពចលាចល…
វិស័យអាកាសចរណ៍នៅសហរដ្ឋអាមេរិកបានធ្លាក់ចូលក្នុងភាពចលាចល បន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) សម្រេចផ្អាកជើងហោះហើរទូទាំងប្រទេសអស់រយៈពេលជាង ៤ ម៉ោង កាលពីថ្ងៃសុក្រ ដោយសារបញ្ហាប្រព័ន្ធទំនាក់ទំនងនៅមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា ព្រឹត្តិការណ៍ដ៏កម្រនេះបានបង្កឱ្យមានការលុបចោល និងពន្យារពេលជើងហោះហើររាប់ពាន់ ព្រមទាំងធ្វើឱ្យអ្នកដំណើររាប់ម៉ឺននាក់ជាប់គាំងនៅតាមអាកាសយានដ្ឋាននានា ខណៈយន្តហោះជាច្រើនគ្រឿងដែលកំពុងហោះហើរនៅលើអាកាស ក៏រងផលប៉ះពាល់ពីវិធានការផ្អាកនេះផងដែរ។
ការផ្អាកជើងហោះហើរទូទាំងប្រទេសនេះ ត្រូវបានចាត់ទុកថាជាការបិទប្រព័ន្ធអាកាសចរណ៍ទូទាំងប្រទេសដែលមានរយៈពេលយូរបំផុត ចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មក មុនពេល FAA សម្រេចលុបចោលវិធានការផ្អាក និងអនុញ្ញាតឱ្យជើងហោះហើរចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃសុក្រដដែល (ម៉ោងនៅសហរដ្ឋអាមេរិក)។
រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក លោក Sean Duffy បាននិយាយថា បញ្ហាបានចាប់ផ្តើមនៅវេលាម៉ោង ៣ និង ៣៦ នាទីរសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) នៅពេលប្រព័ន្ធរ៉ាដា និងទំនាក់ទំនងរបស់មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងតំបន់ជួបប្រទះភាពមិនប្រក្រតី។ ឧបករណ៍បញ្ជូនទិន្នន័យសំខាន់ៗ រួមមាន Switches និង Routers បានរងការផ្ទុកទិន្នន័យលើសកម្រិត បណ្តាលឱ្យទិន្នន័យដែលបញ្ជូនចេញមានភាពមិនស៊ីសង្វាក់គ្នា។
ដោយសារហានិភ័យចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវអាកាស FAA បានប្រកាស «Ground stop» ដែលមានន័យថា ផ្អាកការចេញដំណើររបស់យន្តហោះទូទាំងប្រទេសជាបណ្តោះអាសន្ន។ លោក Duffy បានបញ្ជាក់ថា ទោះបីប្រព័ន្ធជួបបញ្ហាក៏ដោយ អាជ្ញាធរអាមេរិកមិនបានបាត់បង់ការតាមដានរ៉ាដា ឬការទំនាក់ទំនងទាំងស្រុងនោះទេ ហើយយន្តហោះរាប់ពាន់គ្រឿងនៅតែអាចចុះចតដោយសុវត្ថិភាព។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបញ្ហានេះត្រូវបានគេភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាចាស់ៗ ដែលបន្តប្រើប្រាស់ក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អាមេរិក។ លោក Duffy អះអាងថា ប្រព័ន្ធចាស់នេះបានផ្ទុកទិន្នន័យលើសកម្រិត រហូតបង្កឱ្យមានភាពមិនប្រក្រតីទូទាំងប្រព័ន្ធ។
ដោយឡែក រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោក Markwayne Mullin ឯណោះវិញ បានបញ្ជាក់ថា មកទល់ពេលនោះ មិនទាន់មានភស្តុតាងណាមួយបង្ហាញថា ការដាច់ប្រព័ន្ធដដែល បណ្តាលមកពីការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត ឬប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) នោះទេ។ ទោះជាយ៉ាងណា…
ក្រោយការផ្អ…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)