កងកម្លាំងអ៊ីរ៉ង់និយាយថា កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿង ដែលផ្ទុកប្រេង ២ លានបារ៉ែល បានលិចនៅក្នុងច្រកសមុទ្រហ័រមូស

详细摘要
បរទេស៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿង ដែលផ្ទុកប្រេងជាង ២ លានបារ៉ែល បានប៉ះនឹងមីនមួយគ្រាប់ បណ្តាលឱ្យឆេះ…
បរទេស៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿង ដែលផ្ទុកប្រេងជាង ២ លានបារ៉ែល បានប៉ះនឹងមីនមួយគ្រាប់ បណ្តាលឱ្យឆេះ និងលិចនៅក្នុងច្រកសមុទ្រហ័រមូស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃទី ១៥ ខែវិច្ឆិកាថា៖ «កប៉ាល់ដឹកប្រេងចំនួន ២ គ្រឿង ដែលធ្វើដំណើរតាមផ្លូវមិនមានការអនុញ្ញាត នៅភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស បានប៉ះនឹងមីន ដែលបណ្តាលឱ្យមានការផ្ទុះយ៉ាងខ្លាំង និងមានអគ្គិភ័យឆាបឆេះឡើង»។ កងកម្លាំងនេះមិនបានបញ្ជាក់ឈ្មោះ ឬអត្តសញ្ញាណនៃកប៉ាល់ទាំង ២ គ្រឿងនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា…
បរទេស៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿង ដែលផ្ទុកប្រេងជាង ២ លានបារ៉ែល បានប៉ះនឹងមីនមួយគ្រាប់ បណ្តាលឱ្យឆេះ និងលិចនៅក្នុងច្រកសមុទ្រហ័រមូស។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃទី ១៥ ខែវិច្ឆិកាថា៖ «កប៉ាល់ដឹកប្រេងចំនួន ២ គ្រឿង ដែលធ្វើដំណើរតាមផ្លូវមិនមានការអនុញ្ញាត នៅភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស បានប៉ះនឹងមីន ដែលបណ្តាលឱ្យមានការផ្ទុះយ៉ាងខ្លាំង និងមានអគ្គិភ័យឆាបឆេះឡើង»។
កងកម្លាំងនេះមិនបានបញ្ជាក់ឈ្មោះ ឬអត្តសញ្ញាណនៃកប៉ាល់ទាំង ២ គ្រឿងនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ហេតុការណ៍នេះបានបណ្តាលឱ្យកប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿង ដែលផ្ទុកប្រេងឆៅជាង ២ លានបារ៉ែល បានលិចនៅភាគខាងត្បូងនៃឈូងសមុទ្រពែក្ស។ លើសពីនេះកងកម្លាំង IRGC ក៏បានបញ្ចេញវីដេអូដែលបង្ហាញពីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងហុយយ៉ាងក្រាស់គ្របដណ្ដប់លើកប៉ាល់មួយគ្រឿងនៅកណ្តាលសមុទ្រ ប៉ុន្តែមិនច្បាស់ទេថាវីដេអូនេះត្រូវបានថតនៅពេលណាទេ។
ចំណែកអង្គការប្រតិបត្តិការដែនសមុទ្រចក្រភពអង់គ្លេស (UKMTO) បានឱ្យដឹងថា ខ្លួនទទួលបានព័ត៌មានពីអាជ្ញាធរសមុទ្រឥណ្ឌា អំពី «ការវាយប្រហារ» ទៅលើកប៉ាល់ដឹកប្រេងមួយគ្រឿងនៅក្នុងឈូងសមុទ្រពែក្ស។ ទោះជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើនេះជាហេតុការណ៍តែមួយដែល IRGC បានលើកឡើងឬយ៉ាងណា។ UKMTO បានបញ្ជាក់ថា៖ «សមាជិកនាវិកទាំងអស់មានសុវត្ថិភាព។ កម្រិតនៃការខូចខាត និងផលប៉ះពាល់ដល់បរិស្ថាន គឺនៅមិនទាន់អាចកំណត់បាននៅឡើយទេ»។
文章开头,摘自DAP News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)