ការងារគូសគំនូសចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ សម្រេចបាន ៨៧% គ្រោងបញ្ចប់នៅដើមខែធ្នូ ឆ្នាំ២០២៦

详细摘要
ការងារគូសគំនូសចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ សម្រេចបាន ៨៧% គ្រោងបញ្ចប់នៅដើមខែធ្នូ ឆ្នាំ២០២៦.... The post ការងារគូសគំនូសចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ សម្រេចបាន ៨៧%…
សម្រាប់ឆ្នាំ២០២៦ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តការងារគូសគំនូសចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ ប្រវែង ៧៥គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតដល់ផ្លូវចូលអាកាសយានដ្ឋានខេត្តសៀមរាប ដោយមកទល់ពេលនេះសម្រេចបាន ៨៧% ហើយ និងគ្រោងបញ្ចប់ជាស្ថាពរនៅសប្ដាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។
កំណាត់ផ្លូវជាតិលេខ៦ នេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ឆ្ពោះទៅកាន់តំបន់ទេសចរណ៍វប្បធម៌ខេត្តសៀមរាប។ ដូច្នេះ ការថែទាំ និងបំពាក់ស្លាកសញ្ញា គំនូសចរាចរណ៍ឱ្យបានត្រឹមត្រូវតាមស្ដង់ដារ មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សោភ័ណភាពដងផ្លូវ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
ក្រៅពីការគូសគំនូសចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដំឡើងដុំចំណាំងផ្លាតតាមបណ្ដោយទ្រូងផ្លូវ និងចន្លោះគំនូសផងដែរ ដើម្បីជួយសម្រួលដល់ការមើលឃើញ និងបង្កើនសុវត្ថិភាពក្នុងការបើកបរ ជាពិសេសនៅពេលយប់ និងពេលមានភ្លៀងធ្លាក់។ ដោយឡែក ជាផែនការបន្តសម្រាប់ឆ្នាំ២០២៧ ក្រសួងតាមរយៈអគ្គនាយកដ្ឋានបច្ចេកទេស នឹងបន្តគូសគំនូសចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៦ ដដែលនេះ ត្រង់ចំណុចទីតាំងណាដែលមានការរលុបបាត់។
ទន្ទឹមនឹងនេះ ក្រសួងក៏បានស្នើដល់អ្នកធ្វើដំណើរទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារដែលកំពុងបំពេញភារកិច្ចនៅលើដងផ្លូវ ព្រមទាំងសូមកុំបើកបរកិនពីលើគំនូស និងដុំចំណាំងផ្លាត ដើម្បីរួមគ្នាថែរក្សាទ្រព្យសម្បត្តិសាធារណៈឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)