← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

មូលបត្របំណុលជិត ១០០ លានដុល្លារ ជាកំណត់ត្រាថ្មីនៅលើផ្សារមូលបត្រកម្ពុជា

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 27 min
មូលបត្របំណុលជិត ១០០ លានដុល្លារ ជាកំណត់ត្រាថ្មីនៅលើផ្សារមូលបត្រកម្ពុជា
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ការបោះផ្សាយមូលបត្របំណុលនេះ ជាលទ្ធផលនៃការងារភាពជាដៃគូរបស់ប្រទេសអូស្ត្រាលីជាមួយ និយ័តករមូលបត្រកម្ពុជា... The post មូលបត្របំណុលជិត ១០០ លានដុល្លារ…

រដ្ឋាភិបាលអូស្ត្រាលី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា រដ្ឋាភិបាលលុចសំបួ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងក្រុមហ៊ុន ស្នេថេក ជុភីធើរ នៅថ្ងៃទី ១៦ ខែវិច្ឆិកានេះ បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្របំណុលគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលមានតម្លៃ ៩៩ លានដុល្លារ ដែលជាការបោះផ្សាយមូលបត្របំណុលប្រភេទនេះធំជាងគេបំផុតនៅកម្ពុជារហូតមក​ដល់បច្ចុប្បន្ន។ មូលបត្របំណុលនេះ គឺជាផ្នែកមួយនៃកញ្ចប់ហិរញ្ញប្បទានសរុបដែលមានតម្លៃ ១៥០ លានដុល្លារ។

មូលបត្របំណុលនេះ នឹងផ្តល់ហិរញ្ញប្បទានឡើងវិញដល់ការវិនិយោគលើកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣៥០ មេហ្គាវ៉ាត់ (MW) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទីផ្សារមូលបត្ររបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងក្នុងការកៀរគរហិរញ្ញប្បទានឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ រោងចក្រថាមពលនេះមានសមត្ថភាពអាចផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រជាពលរដ្ឋកម្ពុជាប្រមាណជាជាង ២០០ ០០០ ខ្នងផ្ទះ។

គម្រោងនេះជាផ្នែកមួយនៃមជ្ឈមណ្ឌលថាមពល ដើរដោយពន្លឺព្រះអាទិត្យ កម្លាំង ៩៣០ មេហ្គាវ៉ាត់ ដែលជាគម្រោងអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

ការបោះផ្សាយមូលបត្របំណុលនេះ ជាលទ្ធផលនៃការងារភាពជាដៃគូរបស់ប្រទេសអូស្ត្រាលីជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីពង្រឹងទីផ្សារមូលបត្ររបស់កម្ពុជា។

តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីបានផ្តល់ជំនួយ​បច្ចេកទេសដល់ និយ័តករមូលបត្រកម្ពុជា ក្នុងការរៀបចំប្រកាសស្តីពីការបោះផ្សាយ​លក់មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធ។ ប្រកាសនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយបានបង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសាធារណៈ និងឯកជន អាចកៀរគរហិរញ្ញប្បទានរយៈពេលវែងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

អូស្ត្រាលីបន្តធ្វើការជាមួយ និយ័តករមូលបត្រកម្ពុជា និងវិស័យឯកជន ដើម្បីអនុវត្តក្របខ័ណ្ឌនេះ តាមរយៈការគាំទ្រមួយផ្នែក នៃការចំណាយលើការបោះផ្សាយមូលបត្របំណុលសម្រាប់ ក្រុមហ៊ុនត្រួសត្រាយផ្លូវដំបូង ដូចជាក្រុមហ៊ុន ស្នេថេក ជាដើម។ ការធ្វើបែបនេះ ជួយកាត់បន្ថយឧបសគ្គក្នុងការចូលរួមទីផ្សារមូលបត្រ និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមទៀត។

ការបោះផ្សាយមូលបត្របំណុលនេះ…

ការចុះបញ្ជីនេះពង្រីកការប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយនិរន…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)