រុស្ស៊ី ដាក់លក្ខខណ្ឌឱ្យ អឺរ៉ុប មុននឹងអនុញ្ញាតឱ្យចូលតុចរចាសន្តិភាព អ៊ុយក្រែន

Detailed summary
វិមានក្រឹមឡាំង បានប្រកាស ថា បណ្តាប្រទេសអឺរ៉ុបត្រូវតែបង្ហាញឱ្យឃើញថា ខ្លួនពិតជាមានឆន្ទៈចូលរួមចំណែក... The post រុស្ស៊ី ដាក់លក្ខខណ្ឌឱ្យ អឺរ៉ុប មុននឹងអនុញ្ញាតឱ្យចូលតុចរចាសន្តិភាព…
វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បណ្តាប្រទេសអឺរ៉ុប ត្រូវតែបង្ហាញឱ្យឃើញថា ខ្លួនពិតជាមានឆន្ទៈចូលរួមចំណែកដល់ដំណើរការសន្តិភាពអ៊ុយក្រែន ជាមុនសិន មុននឹងទីក្រុងម៉ូស្គូ ធ្វើការសម្រេចចិត្តអនុញ្ញាតឱ្យអឺរ៉ុបចូលរួមក្នុងតុចរចា។
ការលើកឡើងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បង្ហាញថា រុស្ស៊ីមិនទាន់បើកភ្លើងខៀវ ឬប្តេជ្ញាចិត្តក្នុងការដាក់បញ្ចូលអឺរ៉ុបទៅក្នុងកិច្ចចរចាជុំបន្ទាប់នៅឡើយទេ បើទោះបីជាក្រុមអ្នកចរចាអាមេរិកបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន បានយល់ព្រមឱ្យមានវត្តមានអឺរ៉ុបរួចហើយក៏ដោយ។ នេះបើយោងតាម Reuters ។
ឆ្លើយតបនឹងសំណួរដែលថា តើកិច្ចចរចាសន្តិភាពនឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ ដោយមានវត្តមានអឺរ៉ុបចូលរួមដែរឬយ៉ាងណា លោក Peskov បានបញ្ជាក់តបវិញ «លុះត្រាតែយើងមើលឃើញច្បាស់ពីចេតនាពិតប្រាកដ និងការត្រៀមខ្លួនរបស់ពួកគេក្នុងការចូលរួមចំណែកដល់ដំណើរការសន្តិភាព ទើបយើងអាចសម្រេចចិត្តបើកកិច្ចសន្ទនាដោះស្រាយបញ្ហាអ៊ុយក្រែនក្នុងទ្រង់ទ្រាយពង្រីកបន្ថែមបាន»។
ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានលើកឡើងថា អាមេរិកត្រូវតែជជែកជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនឱ្យដាច់ស្រេច ដើម្បីឱ្យដឹងច្បាស់ថាតើពួកគេចង់បានសន្តិភាព ឬចង់បន្តសង្គ្រាមនៅអ៊ុយក្រែន។
ទន្ទឹមនឹងនេះ លោក Peskov ក៏បានបង្ហើបដែរថា ទីក្រុងម៉ូស្គូបើកចំហចំពោះការទាក់ទងគ្នាក្នុងទម្រង់ណាមួយជាមួយអឺរ៉ុប មុនពេលឈានដល់កិច្ចចរចាសន្តិភាពផ្លូវការ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការជជែកលម្អិតណាមួយនៅឡើយទេ។
គួររំឭកថា រហូតមកដល់ពេលនេះ កិច្ចចរចាមានតែការចូលរួមពីមន្ត្រីរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលទើបតែបានជួបមុខគ្នានៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) កាលពីសប្តាហ៍នេះ ជាលើកដំបូងក្នុងរយៈពេល ៩ ខែ។ បន្ទាប់ពីជំនួបនោះ បេសកជនពិសេសអាមេរិកពីររូបបានហោះបន្តទៅទីក្រុងម៉ូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន ហើយក្រោយមកទៀតបានបន្តដំណើរទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងឌុយប្លាំង (Dublin)៕
Opening of the article, excerpted from កម្ពុជាថ្មី Kampuchea Thmey. To read the rest, open the article on the publisher's site.
MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (www.kampucheathmey.com)