← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

​រដ្ឋមន្ត្រីក្រសួងវប្បធម៌ បង្ហាញវត្ថុបុរាណខ្មែរដែលអាមេរិកជួយទាមទារមកវិញ ដល់ឯកអគ្គរដ្ឋទូតអាមេរិក នៅសារមន្ទីរជាតិ

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 43 分钟前
​រដ្ឋមន្ត្រីក្រសួងវប្បធម៌ បង្ហាញវត្ថុបុរាណខ្មែរដែលអាមេរិកជួយទាមទារមកវិញ ដល់ឯកអគ្គរដ្ឋទូតអាមេរិក នៅសារមន្ទីរជាតិ
កម្ពុជាថ្មី Kampuchea Thmey

详细摘要

ដំណើរ​ទស្សនកិច្ច​នេះ​លោក ​គ្រីស្ដូហ្វឺរ​ បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​វត្ថុ​បុរាណ​មួយ​ចំនួន​ដែល​អាមេរិក​បាន​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ​តាម​រយៈ​កិច្ច​សហការ​រវាង​កម្ពុជា​និង​អាមេរិក​ ​ក្នុង​ការ​រួម​គ្នា​ការពារ និង​ទប់​ស្កាត់​ការ​ជួញ​ដូរ​វត្ថុ​បុរាណ​ខុស​ច្បាប់​។

​រដ្ឋមន្ត្រី​វប្បធម៌​កម្ពុជា​លោកស្រី ភឿង សកុណា បាន​ស្វាគមន៍​និង​ធ្វើ​ជា​អ្នក​នាំផ្លូវ​ដល់​ឯកអគ្គរដ្ឋ​អាមេរិក​លោក ​គ្រីស្ដូហ្វឺរ អ៊ែនដឺសឹន ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ឈ្វេង​យល់​ពី​សមុច្ច័យ​នៃ​សារមន្ទីរ​ជាតិ​​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​។

ដំណើរ​ទស្សនកិច្ច​នេះ​លោក ​គ្រីស្ដូហ្វឺរ​ បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​វត្ថុ​បុរាណ​មួយ​ចំនួន​ដែល​អាមេរិក​បាន​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ​តាម​រយៈ​កិច្ច​សហការ​រវាង​កម្ពុជា​និង​អាមេរិក​ ​ក្នុង​ការ​រួម​គ្នា​ការពារ និង​ទប់​ស្កាត់​ការ​ជួញ​ដូរ​វត្ថុ​បុរាណ​ខុស​ច្បាប់​។

យោង​តាម​ការ​ចុះផ្សាយ​លើ​ហ្វេសបុក​ផេក​ក្រសួង​វប្បធម៌ បន្ទាប់​ពី​ទស្សនា​រួច​ឯកអគ្គរដ្ឋទូត​ក៏​បាន​ចំណាយ​ពេល​សរសេរ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​សៀវភៅ​ក្រាំង​របស់​សារមន្ទីរជាតិ ដើម្បី​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​ចំពោះ​ការ​ដាក់​តាំង​បង្ហាញ​សមុច្ច័យ​នានា​នៅ​ក្នុង​សារមន្ទីរ​ផងដែរ។

គួរ​ឱ្យ​ដឹង​ផងដែរ​ថា​តាម​រយៈ​កិច្ច​សហការ​គ្នា​រវាង​អាមេរិក​ និង​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៦ មក​វត្ថុ​បុរាណ​ជាង​៩០០វត្ថុ​ ទាំង​តូច​ ទាំង​ធំ ដែល​មាន​អាយុ​កាល​តាំង​ពី​សម័យ​បុរេ​ប្រវត្តិសាស្ត្រ​ដល់​សម័យ​ក្រោយ​អង្គរ ត្រូវ​បាន​អាមេរិក​បង្ក្រាប​ចាប់​យក​ពី​ជន​ទុច្ចរិត​និង​បញ្ជូន​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)