រដ្ឋមន្ត្រីក្រសួងវប្បធម៌ បង្ហាញវត្ថុបុរាណខ្មែរដែលអាមេរិកជួយទាមទារមកវិញ ដល់ឯកអគ្គរដ្ឋទូតអាមេរិក នៅសារមន្ទីរជាតិ

Résumé détaillé
ដំណើរទស្សនកិច្ចនេះលោក គ្រីស្ដូហ្វឺរ បានឃើញដោយផ្ទាល់នូវវត្ថុបុរាណមួយចំនួនដែលអាមេរិកបានបញ្ជូនត្រលប់មកកម្ពុជាវិញតាមរយៈកិច្ចសហការរវាងកម្ពុជានិងអាមេរិក ក្នុងការរួមគ្នាការពារ និងទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់។
រដ្ឋមន្ត្រីវប្បធម៌កម្ពុជាលោកស្រី ភឿង សកុណា បានស្វាគមន៍និងធ្វើជាអ្នកនាំផ្លូវដល់ឯកអគ្គរដ្ឋអាមេរិកលោក គ្រីស្ដូហ្វឺរ អ៊ែនដឺសឹន ក្នុងដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់ពីសមុច្ច័យនៃសារមន្ទីរជាតិកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះលោក គ្រីស្ដូហ្វឺរ បានឃើញដោយផ្ទាល់នូវវត្ថុបុរាណមួយចំនួនដែលអាមេរិកបានបញ្ជូនត្រលប់មកកម្ពុជាវិញតាមរយៈកិច្ចសហការរវាងកម្ពុជានិងអាមេរិក ក្នុងការរួមគ្នាការពារ និងទប់ស្កាត់ការជួញដូរវត្ថុបុរាណខុសច្បាប់។
យោងតាមការចុះផ្សាយលើហ្វេសបុកផេកក្រសួងវប្បធម៌ បន្ទាប់ពីទស្សនារួចឯកអគ្គរដ្ឋទូតក៏បានចំណាយពេលសរសេរចំណាប់អារម្មណ៍នៅក្នុងសៀវភៅក្រាំងរបស់សារមន្ទីរជាតិ ដើម្បីបង្ហាញពីទស្សនៈផ្ទាល់ខ្លួនរបស់លោកចំពោះការដាក់តាំងបង្ហាញសមុច្ច័យនានានៅក្នុងសារមន្ទីរផងដែរ។
គួរឱ្យដឹងផងដែរថាតាមរយៈកិច្ចសហការគ្នារវាងអាមេរិក និងកម្ពុជាតាំងពីឆ្នាំ១៩៩៦ មកវត្ថុបុរាណជាង៩០០វត្ថុ ទាំងតូច ទាំងធំ ដែលមានអាយុកាលតាំងពីសម័យបុរេប្រវត្តិសាស្ត្រដល់សម័យក្រោយអង្គរ ត្រូវបានអាមេរិកបង្ក្រាបចាប់យកពីជនទុច្ចរិតនិងបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)