ឡិចស៊ឺស ខេមបូឌា ប្រារព្ធព្រឹត្តិការណ៍ "Lexus Golf Cup 2026 ...

Résumé détaillé
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ឡិច ស៊ឺស ខេមបូឌា បានប្រារព្ធនូវព្រឹត្តិការណ៍ "Lexus Golf Cup 2026" ដែលជាការប្រកួតកីឡាវាយកូនហ្គោលប្រចាំឆ្នាំដ៏ប្រណីត
ឡិចស៊ឺស ខេមបូឌា ប្រារព្ធព្រឹត្តិការណ៍ "Lexus Golf Cup 2026" ដែលរំលេចពីកិត្យានុភាព និងស្មារតីសប្បុរសធម៌
កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឡិច ស៊ឺស ខេមបូឌា បានប្រារព្ធនូវព្រឹត្តិការណ៍ "Lexus Golf Cup 2026" ដែលជាការប្រកួតកីឡាវាយកូនហ្គោលប្រចាំឆ្នាំដ៏ប្រណីត និងពោរពេញដោយបទពិសោធន៍ដ៏ល្អឯកនៅទីលានវាយកូនហ្គោល វឌ្ឍនៈ រីសត (Vattanac Golf Resort) ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កីឡាករ កីឡាការិនី និងភ្ញៀវកិត្តិយសជាច្រើន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាដ៏ ស្វិតស្វាញប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្មវិធីដ៏ប្រណីតមួយដែលប្រមូលផ្តុំអតិថិជន ឡិច ស៊ឺស ខេមបូឌា ភ្ញៀវកិត្តិយស និង អ្នកស្នេហាកីឡាវាយកូនហ្គោល ឱ្យមកចូលរួមដើម្បីជួបជុំគ្នាក្រោមបរិយាកាសដ៏កក់ក្តៅ និងបង្ហាញពីឧត្តមភាព ភាពប៉ិនប្រសប់ សមត្ថភាពដ៏អង់អាច និងស្មារតីដ៏មោះមុត ដែលពោរពេញដោយមហិច្ឆតា និងចក្ខុវិស័យពិតប្រាកដ។ គ្រប់សកម្មភាពនៅក្នុងព្រឹត្តិការណ៍នេះ…
អ្វីដែលកាន់តែពិសេសសម្រាប់ការប្រកួតឆ្នាំនេះ គឺជាការបើកនូវឱកាសថ្មីមួយក្នុងការការពង្រីកសហគមន៍ ឡិចស៊ឺស ឱ្យកាន់តែមានភាពទូលំទូលាយ ដោយអនុញ្ញាតឱ្យអតិថិជនអញ្ជើញមិត្តភក្តិ ឬដៃគូសហការ និងគ្រួសាររបស់ខ្លួនមកចូលរួមក្នុងព្រឹត្តិការណ៍។ តាមរយៈសំបុត្រចូលរួមតម្លៃ ១៦៨ ដុល្លារក្នុងមួយរូប គឺជាការផ្តួចផ្ដើមគំនិតមួយ ដែលមិនត្រឹមតែផ្ដល់ឱកាសឱ្យអតិថិជនបានចែករំលែកបទពិសោធន៍ដ៏ប្រណីតរបស់ ឡិចស៊ឺស ជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានស្វាគមន៍សមាជិកថ្មីៗជាច្រើនរូបចូលរួមក្នុងគ្រួសារ ឡិច ស៊ឺស ផងដែរ។
ដោយរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពជោគជ័យ គ្រប់ការខិតខំប្រឹងប្រែងក្នុងការប្រកួតបានឆ្លុះបញ្ចាំងពីទស្សនៈមួយយ៉ាងច្បាស់ថា “រាល់គោលដៅដ៏អស្ចារ្យ គឺសុទ្ធតែផ្ដើមពីជំហានដំបូងដោយការតាំងចិត្តយ៉ាងមោះមុត ភាពអត់ធ្មត់ និងចក្ខុវិស័យ”។ នេះជាគុណតម្លៃស្របគ្នាទៅនឹង កិត្យានុភាពរបស់កីឡាករ ដែលបានស្ដែងចេញពីសមត្ថភាពដ៏លេចធ្លោ មហិច្ឆតាដ៏អង់អាច និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីឆ្ពោះទៅរកឧត្ដមភាព។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍ "Lexus Golf Cup 2026" ក៏បានបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅក្រោមគំនិតផ្តួចផ្តើម Golf With A Purpose «វាយកូនហ្គោលដើម្បីសប្បុរសធម៌»។ រាល់ថវិកាទាំងអស់ដែលទទួលបានពីការលក់សំបុត្រចូលរួមរបស់ភ្ញៀវកិត្តិយសទាំងអស់ ត្រូវបានបរិច្ចាគទាំងស្រុងជូនដល់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន (Japan Heart Asia Children’s…
Début de l'article, extrait de Sabay News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (news.sabay.com.kh)



