៤០ ឆ្នាំក្រោយ! តើប្រវត្តិសាស្ត្រនឹងកើតឡើងម្តងទៀតទេសម្រាប់ Manchester United?

详细摘要
ត្រឡប់ទៅកាលពី ៤០ ឆ្នាំមុន Manchester United កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយស្ថិតនៅតំបន់បាតតារាងនៃលីគកំពូលអង់គ្លេស The post ៤០ ឆ្នាំក្រោយ!…
ត្រឡប់ទៅកាលពី ៤០ ឆ្នាំមុន Manchester United កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយស្ថិតនៅតំបន់បាតតារាងនៃលីគកំពូលអង់គ្លេស មុនពេលមានអ្នកចាត់ការថ្មីម្នាក់មកដល់ទឹកដី Old Trafford ដើម្បីបំពេញភារកិច្ចស្តារក្លឹបឡើងវិញ។
អ្នកចាត់ការម្នាក់នោះមានឈ្មោះថា Sir Alex Ferguson ប៉ុន្តែ នៅរដូវកាល ២០២៦-២៧ នេះ បិសាចក្រហមកំពុងជួបប្រទះស្ថានភាពដ៏លំបាកស្រដៀងគ្នាម្តងទៀត ស្របពេលលោក Mauricio Pochettino ក៏ទើបតែចូលកាន់តំណែងជាអ្នកចាត់ការក្រុមនេះ ដែលនាំឱ្យអ្នកគាំទ្រចាប់ផ្តើមចោទជាសំណួរថា តើប្រវត្តិសាស្ត្រអាចនឹងកើតឡើងម្តងទៀតដែរឬទេ?
រដូវកាល ១៩៨៦-៨៧ គឺជារយៈពេលដ៏លំបាកមួយសម្រាប់ Manchester United។ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Ron Atkinson ក្រុមបានចាប់ផ្តើមរដូវកាលយ៉ាងអាក្រក់ ដោយចាញ់រហូតដល់ ៦ ប្រកួត ក្នុងចំណោម ១០ ប្រកួតដំបូង។ ក្រោយឆ្លងកាត់ការប្រកួត ១០ លើកដំបូង Manchester United បានធ្លាក់ទៅឈរនៅលេខរៀងទី ២០ ក្នុងតារាង First Division ដោយទទួលបានជ័យជម្នះត្រឹមតែ ២ ប្រកួត ស្មើ ២ ប្រកួត និងចាញ់ ៦ ប្រកួតប៉ុណ្ណោះ។
នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩៨៦ Manchester United បានសម្រេចបញ្ចប់តំណែងរបស់ Ron Atkinson និងតែងតាំងលោក Alex Ferguson ដែលជាអ្នកចាត់ការសញ្ជាតិស្កុតឡែន។ មុនពេលមកកាន់តំណែងនៅ Old Trafford លោកធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយក្លឹប Aberdeen។
ទោះជាយ៉ាងណា ការមកដល់របស់ Ferguson មិនបានធ្វើឱ្យបញ្ហារបស់ក្រុមត្រូវបានដោះស្រាយភ្លាមៗនោះទេ។ ការប្រកួតដំបូងរបស់លោកក្នុងនាមជាអ្នកចាត់ការថ្មី បានបញ្ចប់ដោយការបរាជ័យ ០-២ ក្រោមថ្វីជើង Oxford United នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩៨៦។
ទោះយ៉ាងណាមិញ Ferguson ត្រូវការពេលវេលាដើម្បីកសាងក្រុមនេះឱ្យកាន់តែរឹងមាំ និងប្រសើរឡើងបន្តិចម្តងៗ។ ពោលគឺ លោកត្រូវចំណាយពេល ៤ ឆ្នាំ ចាប់តាំងពីចូលកាន់តំណែង ទើបអាចនាំ Manchester United ឈ្នះពានរង្វាន់ដំបូង គឺ FA Cup ក្នុងឆ្នាំ ១៩៩០។ បន្ទាប់មក ៣ ឆ្នាំទៀត លោកបានជួយឱ្យ Manchester United ឈ្នះជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេលជាង ២៦ ឆ្នាំ។
រំកិលមក ៤០ ឆ្នាំក្រោយ Manchester United កំពុងជួបប្រទះការចាប់ផ្តើមរដូវកាលដ៏ខកចិត្តបែបនេះសារជាថ្មី។ នៅរដូវកាល ២០២៦-២៧ នេះ បិសាចក្រហមទទួលបានជ័យជម្នះត្រឹមតែ ១ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១០ ប្រកួតដំបូង ដោយស្មើ ៥ ប្រកួត ចាញ់ ៤ ប្រកួត និងមានត្រឹម ៨ ពិន្ទុប៉ុណ្ណោះ ដែលធ្វើឱ្យពួកគេឈរនៅលេខរៀងទី ១៨ និងកំពុងស្ថិតក្នុងតំបន់កាត់ចោល។
បន្ទាប់ពី…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)



