រយៈពេល ១០ ខែ កម្ពុជា សម្រេចបានការនាំចេញទៅសហរដ្ឋអាមេរិកជាង ១៣ ...

Detailed summary
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានឲ្យដឹងថា កម្ពុជាសម្រេចបានការនាំចេញទំនិញជាង ១៣ ពាន់លានដុល្លារ…
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានឲ្យដឹងថា កម្ពុជាសម្រេចបានការនាំចេញទំនិញជាង ១៣ ពាន់លានដុល្លារ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៦ កើនឡើង ២៩,១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្នុងទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកសម្រេចបាន ១៣,៨២ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃ ១៣,២៧ ពាន់លានដុល្លារ កើនឡើង ២៧,៨% ចំណែកឯអាមេរិកនាំចូលមកវិញមានតម្លៃជិត ៥៥០ លានដុល្លារ កើនឡើង ៦៨,២%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ល្អរបស់កម្ពុជាតាំងពីដើមរហូតមក ដែលមានទំហំនៃការនាំចេញកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈកម្ពុជាក៏បានលើកលែងពន្ធលើទំនិញនាំចូលពីអាមេរិកផងដែរ ដែលធ្វើឱ្យការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើន។
ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកឯផលិតផលដែលអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួន។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជាបន្តរក្សាបាននូវទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារធំមួយសម្រាប់ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារធ្វើដំណើររបស់កម្ពុជា។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបាន ១៣,១៤ ពាន់លានដុល្លារ កើនឡើង ២៩,២៤% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១២,៧៣ ពាន់លានដុល្លារ កើនឡើង២៨,៤៨% ចំណែកអាមេរិកនាំចូលមកវិញមានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%៕
Opening of the article, excerpted from TVK. To read the rest, open the article on the publisher's site.
MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (www.tvk.gov.kh)