← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

ត្រាំ នឹងចួប​​មេ​ដឹកនាំ​ចិន-រុស្ស៊ី ក្នុង​​ជំនួបត្រីភាគី​ប្រវត្តិសាស្ត្រ ​ដើម្បី​​ពិភាក្សា​​​ បញ្ហា​អាវុធនុយ​ក្លេអ៊ែរ​

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 49 分钟前
លោក ស៊ី និង​ លោក ត្រាំ​។ រូបភាព៖ Reuters
លោក ស៊ី និង​ លោក ត្រាំ​។ រូបភាព៖ Reuters · កម្ពុជាថ្មី Kampuchea Thmey

详细摘要

សេតវិមាន​បាន​ប្រកាស កាល​ពីថ្ងៃ​សុក្រ​ ទី​១៣ ខែ​វិច្ឆិកា ថា នៅ​សប្តាហ៍​ក្រោយ ប្រធានា​ធិបតី​ លោក ដូណាល់ ត្រាំ នឹង​ជួប​ពិភាក្សារួមគ្នា​ជាមួយមេដឹក​នាំចិន លោក ស៊ី ជីនពីង The post ត្រាំ…

សេតវិមាន​បាន​ប្រកាស កាល​ពីថ្ងៃ​សុក្រ​ ទី​១៣ ខែ​វិច្ឆិកា ថា នៅ​សប្តាហ៍​ក្រោយ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ នឹង​ជួប​ពិភាក្សារួមគ្នា​ជាមួយមេដឹក​នាំចិន លោក ស៊ី ជីនពីង និងប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែល​នេះ​គឺជា​ជំនួបត្រី​ភាគីលើក​ដំបូង​បំផុត​ រវាងមេដឹកនាំ​ប្រទេស​ទាំងបី។

យោង​តាម​សារព័ត៌មាន​ CNN ជំនួបនេះ ​នឹងធ្វើ​ឡើង​ក្រៅ​កិច្ចប្រជុំ​កំពូល​​នៃកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុង​ប្រទេសចិន ដោយផ្តោតសំខាន់​លើបញ្ហា​ការទប់ស្កាត់​ការរីកសាយ​ភាយ​អាវុធនុយ​ក្លេអ៊ែរ​។

លោក ត្រាំ ជឿជាក់​ថា ប្រធានបទ​នេះ​ អាចនាំឱ្យមាន​កិច្ចព្រមព្រៀងថ្មី​មួយ​រវាងបណ្តាប្រទេស​ដែល​មាន​អាវុធនុយក្លេអ៊ែរធំជាងគេបំផុត​ នៅលើ​ពិភព​លោក​។

អ្នក​នាំពាក្យសេត​វិមាន លោកស្រី Olivia Wales ប្រាប់អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​​​៖ ​«​ប្រធានាធិបតី​បានបញ្ជាក់យ៉ាង​ច្បាស់ ក្រៅពីប្រធាន​បទផ្សេងទៀត ​លោកនឹង​ពិភាក្សាអំពីការកាត់​បន្ថយអាវុធនុយក្លេអ៊ែរ​ នៅលើពិភពលោក​។ ប្រធានាធិបតី ត្រាំ យល់ឃើញ​​​ពី​ការរីកសាយភាយ​អាវុធ​ទាំងនេះ គឺជារឿង​ដ៏គ្រោះ​ថ្នាក់បំផុត»។

​គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ស្តីពីអាវុធនុយក្លេអ៊ែរ​ចុងក្រោយ​ រវាង​សហ​រដ្ឋអាមេរិក និងរុស្ស៊ី បាន​ផុតសុពលភាព​ កាលពីខែកុម្ភៈកន្លង​ទៅ។

ក្នុង​ពេល​ជាមួយ​គ្នានេះ ប្រទេស​ចិន​ កំពុងពង្រីក​ឃ្លាំងអាវុធនុយក្លេអ៊ែរ​របស់ខ្លួន​យ៉ាងឆាប់រហ័ស។

មន្ត្រីនានា​បាន​កាត់បន្ថយ​ការរំពឹងទុកអំពី​លទ្ធភាពនៃការសម្រេចបាន​កិច្ចព្រមព្រៀងថ្មី​មួយពាក់ព័ន្ធ​នឹងបញ្ហានុយក្លេអ៊ែរ ដោយ​លើកឡើង​ ពី​ការចរចានេះ​គ្រាន់តែជា​ចំណុចចាប់​ផ្តើម​ប៉ុណ្ណោះ​។

មន្ត្រី​ជាន់ខ្ពស់​អាមេរិកម្នាក់​​ថ្លែង​៖ «យើង​មិនរំពឹងថា​ ​នឹង​ឈានដល់កិច្ច​ព្រមព្រៀង​ណាមួយនោះទេ។ ខ្ញុំចាត់​ទុក នេះគឺ​ជាចំណុចចាប់ផ្តើម ឬ​ជាការសន្ទនាលើក​ដំបូង ជាពិសេសនៅ​កម្រិតថ្នាក់ដឹកនាំ រវាងប្រទេសទាំងនេះ​។ ដូច្នេះ នេះគឺជា​ការចាប់ផ្តើមនៃ​ការសន្ទនា ដែលយើង​សង្ឃឹម​ថា​ អាចនឹងនាំមកនូវលទ្ធ​ផលល្អនៅពេល​ខាងមុខ។ មេដឹក​នាំពិភពលោក​ទាំង​បី ​ក៏មានគម្រោង​ពិភាក្សា​អំពី​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ»​៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)