ត្រាំ នឹងចួបមេដឹកនាំចិន-រុស្ស៊ី ក្នុងជំនួបត្រីភាគីប្រវត្តិសាស្ត្រ ដើម្បីពិភាក្សា បញ្ហាអាវុធនុយក្លេអ៊ែរ

Detailed summary
សេតវិមានបានប្រកាស កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ថា នៅសប្តាហ៍ក្រោយ ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សារួមគ្នាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង The post ត្រាំ…
សេតវិមានបានប្រកាស កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ថា នៅសប្តាហ៍ក្រោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សារួមគ្នាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលនេះគឺជាជំនួបត្រីភាគីលើកដំបូងបំផុត រវាងមេដឹកនាំប្រទេសទាំងបី។
យោងតាមសារព័ត៌មាន CNN ជំនួបនេះ នឹងធ្វើឡើងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសចិន ដោយផ្តោតសំខាន់លើបញ្ហាការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។
លោក ត្រាំ ជឿជាក់ថា ប្រធានបទនេះ អាចនាំឱ្យមានកិច្ចព្រមព្រៀងថ្មីមួយរវាងបណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរធំជាងគេបំផុត នៅលើពិភពលោក។
អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ៖ «ប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ ក្រៅពីប្រធានបទផ្សេងទៀត លោកនឹងពិភាក្សាអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ នៅលើពិភពលោក។ ប្រធានាធិបតី ត្រាំ យល់ឃើញពីការរីកសាយភាយអាវុធទាំងនេះ គឺជារឿងដ៏គ្រោះថ្នាក់បំផុត»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីអាវុធនុយក្លេអ៊ែរចុងក្រោយ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានផុតសុពលភាព កាលពីខែកុម្ភៈកន្លងទៅ។
ក្នុងពេលជាមួយគ្នានេះ ប្រទេសចិន កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័ស។
មន្ត្រីនានាបានកាត់បន្ថយការរំពឹងទុកអំពីលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងថ្មីមួយពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ដោយលើកឡើង ពីការចរចានេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ថ្លែង៖ «យើងមិនរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងណាមួយនោះទេ។ ខ្ញុំចាត់ទុក នេះគឺជាចំណុចចាប់ផ្តើម ឬជាការសន្ទនាលើកដំបូង ជាពិសេសនៅកម្រិតថ្នាក់ដឹកនាំ រវាងប្រទេសទាំងនេះ។ ដូច្នេះ នេះគឺជាការចាប់ផ្តើមនៃការសន្ទនា ដែលយើងសង្ឃឹមថា អាចនឹងនាំមកនូវលទ្ធផលល្អនៅពេលខាងមុខ។ មេដឹកនាំពិភពលោកទាំងបី ក៏មានគម្រោងពិភាក្សាអំពីប្រទេសអ៊ីរ៉ង់ផងដែរ»៕
Opening of the article, excerpted from កម្ពុជាថ្មី Kampuchea Thmey. To read the rest, open the article on the publisher's site.
MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (www.kampucheathmey.com)