← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

លោក ម៉ាក្រុង អញ្ជើញ​ចូលរួមកិច្ច​​ហ្វ្រង់កូហ្វូនី ខណៈ​កម្ពុជា-បារាំង គ្រោង​ចុះកិច្ចព្រមព្រៀងចំនួន ២៨ ​

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 44 分钟前
លោក ម៉ាក្រុង អញ្ជើញ​ចូលរួមកិច្ច​​ហ្វ្រង់កូហ្វូនី ខណៈ​កម្ពុជា-បារាំង គ្រោង​ចុះកិច្ចព្រមព្រៀងចំនួន ២៨ ​
កម្ពុជាថ្មី Kampuchea Thmey

详细摘要

នេះ​គឺជា​ដំណើរទស្សន​កិច្ច​លើកដំបូង​របស់ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron មកកាន់ប្រទេស​កម្ពុជា ចាប់តាំងពីដំណើរទស្សន​កិច្ចរបស់​ លោក François Mitterrand The post លោក ម៉ាក្រុង…

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ពោលគឺនៅល្ងាចនៃការចាប់ផ្តើមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី មុននឹងលោកធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។

នេះ​គឺជា​ដំណើរទស្សន​កិច្ច​លើកដំបូង​របស់ប្រធានាធិបតី​បារាំង​ លោក ម៉ាក្រុង មកកាន់ប្រទេស​កម្ពុជា ចាប់តាំងពីដំណើរទស្សន​កិច្ចរបស់​ លោក François Mitterrand កាល​ពីឆ្នាំ ១៩៩៣ មក​។

លោក ម៉ាក្រុង នឹង​ចូលរួមក្នុងកិច្ច​ប្រជុំកំពូល​នៃអង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF) នៅ​ថ្ងៃអាទិត្យ ទី១៥ និងថ្ងៃចន្ទ ​ទី១៦ ខែវិច្ឆិកា ស្របពេលដែលបារាំង និងកម្ពុជា គ្រោងនឹងចុះកិច្ចព្រមព្រៀងជាងច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។

ក្នុងដំណើរទស្សន​កិច្ចនេះ លោក​នឹងអមដំណើរ​ជា​មួយ​​ភរិយាគឺ​ លោកស្រី Brigitte Macron ហើយក៏គ្រោងនឹង​ជួបពិភាក្សាជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា ​គឺសម្តេចធិបតី លោក ហ៊ុន ម៉ាណែត នៅ​រាជធានីភ្នំពេញ ព្រមទាំងចុះ​ហត្ថលេខាលើកិច្ច​ព្រមព្រៀងចំនួន ២៨ លើវិស័យផ្សេងៗ​គ្នា ផ្តោតលើវិស័យ​ការពារជាតិ បញ្ញាសិប្ប​និម្មិត (AI) ថាមពល សុខាភិបាល និង​បេតិកភណ្ឌ ជាដើម​។ នេះបើយោងទៅតាមសារព័ត៌មាន Intelligence Online។

នៅ​រសៀលថ្ងៃចន្ទ ប្រធានាធិបតីបារាំង​ នឹងអញ្ជើញទៅកាន់តំបន់​បុរាណ​វិទ្យាអង្គរ ក្នុង​ខេត្តសៀមរាប ដើម្បីចូលរួម​ក្នុងពិធីបិទគម្រោង​ជួសជុលប្រាសាទ​មេបុណ្យខាងលិច រួមជាមួយ​ព្រះមហាក្សត្រកម្ពុជា ​ព្រះ​ករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។ គម្រោង​នេះ​ គឺជាលទ្ធផលនៃ​កិច្ចសហប្រតិបត្តិការរយៈ​ពេល ១៤ឆ្នាំ រវាង​ប្រទេសទាំងពីរ។

ខណៈចលនាសង្គម​ នៅតែបន្តកើត​មាន​ក្នុងប្រទេស​បារាំង ហើយនឹង​មានការតវ៉ាថ្មីៗ​បន្ថែមទៀត​នៅថ្ងៃសៅរ៍​នោះ លោក ម៉ាក្រុង នឹងធ្វើ​ដំណើរទៅ​កាន់ប្រទេសម៉ាឡេ​ស៊ី ដែល​នៅទីនោះ លោកត្រូវបានគេ​រំពឹងថា​​ នឹងប្រកាសអំពី​កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យ​ការពារជាតិ និងធនធានរ៉ែកម្រ។ នេះបើយោងតាមសារព័ត៌មាន France24 កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។

នៅ​ក្នុងតំបន់នេះ ក៏នឹង​មានកិច្ចប្រជុំកំពូល​សំខាន់ៗចំនួនពីរ​ផ្សេង​ទៀត​ នៅ​រយៈពេលប៉ុន្មាន​ថ្ងៃខាងមុខ​​ ផងដែរ គឺកិច្ចប្រជុំកំពូលនៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) នៅទីក្រុង​ម៉ានីល ដោយ​នឹងមាន​វត្តមាន​របស់ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង​កិច្ចប្រជុំប្រចាំ​ឆ្នាំនៃវេទិកាសហ​ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读

THE STANDARD

SCB EIC ชี้ภาคเกษตรไทยปี 2570 เผชิญศึก Super El Niño ฉุดผลผลิตวูบ ส่อง 5 พืชเศรษฐกิจหลัก น้ำตาล-ยาง-มันสำปะหลังโต สวนทางข้าวและปาล์มน้ำมัน

DAP News

“ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ”៖ ឱកាសការងារជាង ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានជូនអតីតពលករ និងយុវជនកំពុងរកកាងារធ្វើ នៅក្នុងស្រុកពញាក្រែក

ข่าวสด Khaosod

เริ่มแล้ว! ประชุมสุดยอดอาเซียนครั้งที่ 49 ‘นายกฯ-ภริยา’ ร่วมพิธีเปิดงาน

มติชน Matichon

โปรแหวน-โปรฮัท หวด 2 อันเดอร์เท่ากันในอันดับ 30 ร่วม สาวอเมริกันนำศึก ดิ อันนิก้า

Rappler

LIVE UPDATES: 49th ASEAN Summit in Manila

ไทยโพสต์ Thai Post

‘ชิดตะวัน’ ชงอนุทิน ย้อนศรฝรั่งเศส ทวงคืน พระตะบอง เสียมราฐ ศรีโสภณ