អបអរសាទរ! ក្រុម ស.ស.យ.ក ស្រុករមាសហែក ក្លាយជាម្ចាស់ពានបាល់ទាត់ខេត្តស្វាយរៀង U-16 ផ្នែកនារី ក្រោយតស៊ូចូលរួមយ៉ាងលំបាក

Résumé détaillé
ការប្រកួតពានរង្វាន់បាល់ទាត់ខេត្តស្វាយរៀង U-16 ផ្នែកនារី បានបញ្ចប់ជាផ្លូវការហើយនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឯខេត្តស្វាយរៀង…
ការប្រកួតពានរង្វាន់បាល់ទាត់ខេត្តស្វាយរៀង U-16 ផ្នែកនារី បានបញ្ចប់ជាផ្លូវការហើយនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯខេត្តស្វាយរៀង ខណៈជើងឯកបានលើក្រុម ស.ស.យ.ក ស្រុករមាសហែក បន្ទាប់ពីយកឈ្នះ ១-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះ។
លោក ចាន់ ពេញ គ្រូបង្វឹករបស់ក្រុម ស.ស.យ.ក ស្រុករមាសហែក បានឲ្យដឹងថា កូនក្រុមរបស់លោកគឺប្ដូរផ្ដាច់ហើយនៅថ្ងៃនេះ និងលេងលើសពីសមត្ថភាពដែលខ្លួនមានទៅទៀតដើម្បីដណ្ដើមយកពានរង្វាន់នេះឲ្យបានជូនស្រុករមាសហែក។ ដោយសារនៅលើកទី១ កន្លងទៅក្រុមរបស់លោកខកខានមិនទទួលបានជោគជ័យនោះឡើយទើបធ្វើឲ្យឆ្នាំនេះម្នាក់ៗមានការប្ដេជ្ញាចិត្តខ្ពស់រហូតសម្រេចក្ដីបំណង។
ការឈ្នះពាននៅវគ្គផ្ដាច់ព្រ័ត្រនេះគឺមានអត្ថន័យធំធេងចំពោះលោក និងក្រុមរបស់លោកផងដែរ ដោយសារតែក្រុមមានការខ្វះខាតគ្រប់បែបយ៉ាងទម្រាំអាចរៀបចំខ្លួនបានមកចូលរួមការប្រកួត និងទទួលបានជ័យជម្នះ។ វគ្គផ្ដាច់ព្រ័ត្រនេះគឺរឹតតែលំបាកទៅទៀតដោយសារតែត្រូវប៉ះក្រុមខ្លាំង និងមានធនធានបណ្ដុះបណ្ដាលគ្រប់គ្រាន់ដូចនេះ។
បញ្ជាក់ដែរថា វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ខេត្តស្វាយរៀង U-16 នារី នេះបានបិទបញ្ចប់ការប្រកួតជាផ្លូវការហើយដោយ ក្រុម ស.ស.យ.ក ស្រុករមាសហែក យកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង U-16 ដោយលទ្ធផល 1-0 នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ចំណាត់ថ្នាក់លេខ១ បានលើក្រុម ស.ស.យ.ក ស្រុករមាសហែក ចំណាត់ថ្នាក់លេខ២ បានលើក្រុមព្រះខ័នរាជស្វាយរៀង U-16 និងចំណាត់ថ្នាក់លេខ៣ បានលើក្រុម CRS Sport៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)