← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

សិស្សនិទ្ទេស A ចំនួន ៣៤ នាក់ ទទួលបានម៉ូតូ មួកសុវត្ថិភាព និង ថវិកា ពី អភិបាលខេត្តស្វាយរៀង

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 1 h
សិស្សនិទ្ទេស A ចំនួន ៣៤ នាក់ ទទួលបានម៉ូតូ មួកសុវត្ថិភាព និង ថវិកា ពី អភិបាលខេត្តស្វាយរៀង
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

សិស្សនិទ្ទេស A ចំនួន ៣៤ នាក់ ទទួលបានម៉ូតូ មួកសុវត្ថិភាព និង ថវិកា... The post សិស្សនិទ្ទេស A ចំនួន ៣៤ នាក់ ទទួលបានម៉ូតូ មួកសុវត្ថិភាព និង ថវិកា ពី អភិបាលខេត្តស្វាយរៀង appeared…

លោក​អភិបាលខេត្តស្វាយរៀង​ ចែករង្វាន់ដល់សិស្សប្រឡងជាប់និទ្ទេស A សរុប ​៣៤ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានម៉ូតូម៉ាក HONDA WAVE ស៊េរី ២០២៦ ចំនួន ១ គ្រឿង និង មួកសុវត្ថិភាព ១ ព្រមទាំងថវិកា ២០០,០០០ រៀល ផងដែរ។

ការចែករង្វាន់នេះ ក្នុងឱកាស លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត ៣ ឆ្នាំសិក្សា ២០២៥-២០២៦​ ជាប់និទ្ទេស A ក្នុងខេត្ត កាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ពិធីនេះរៀបចំឡើងនៅសាលប្រជុំអគារ ឃ សាលាខេត្ត ដែលមានការចូលរួមពី លោក​ លោកស្រី​ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានា ក្នុងខេត្ត តំណាងក្រុមហ៊ុន សប្បុរសជន លោកអភិបាលក្រុង-ស្រុក ទាំង ៨ លោក លោកស្រី ប្រធានការិយាល័យអប់រំ យុវជន និង កីឡា នៃរដ្ឋបាលក្រុង-ស្រុក ទាំង ៨​ លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេស A ចំនួន ៣៤ នាក់។

តាមរបាយការណ៍លទ្ធផល នៃការប្រឡង​របស់មន្ទីរអប់រំ យុវជន និង កីឡាខេត្ត​ ៖ សាលាមធ្យមសិក្សាចំណេះទូទៅ និង បច្ចេកទេសបាវិត មានបេក្ខជន ១៤៤ នាក់ ស្រី ៤៨ នាក់ បេក្ខជនប្រឡង ១៤៤ នាក់ ស្រី ៤៨ នាក់ ស្មើនឹង ១០០%។

ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបច្ចេលទេស វិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡង ៖ ថ្ងៃទី ២២ ខែកក្កដា ២០២៦ ទទួលបាននិទ្ទេស A ១ នាក់ (ស្រី) ឯកទេស អគ្គិសនី ឆ្នាំទី ៣។ ចំណែកផ្នែកមធ្យមសិក្សាទុតិយភូមិ ៖ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ថ្ងៃទី ១០ ខែសីហា ២០២៦

មានប្រសាសន៍ទៅកាន់ពិធីនេះ​ លោកអភិបាលខេត្ត បានថ្លែងនូវការចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និង សិស្សានុសិស្សទាំង ៣៤ រូប ដែលប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមរយៈលទ្ធផលប្រឡងនៅក្នុងខេត្តស្វាយរៀងឆ្នាំនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណ​ ៨៤.៤៣% ទទួលបាននិទ្ទេស A ចំនួន ៣៤ នាក់។

លោកបន្តថា​ ក្នុងនាមក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត សូមសម្ដែងនូវការអរគុណចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និង ចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សាកូនចៅរបស់ខ្លួន និង អគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ​ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ។

លោកក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi