អាមេរិក សិង្ហបុរី ពិភាក្សាគ្នាលើករណីក្រុមហ៊ុន Megaspeed ចំពេលបញ្ហាពាក់ព័ន្ធ Nvidia និងចារកម្មចិនបន្តក្ដៅ

详细摘要
របាយការណ៍លើបញ្ហានេះ ធ្វើឡើងចំពេលការសង្ស័យរឿងចារកម្មឱ្យរដ្ឋាភិបាលក្រុងប៉េកាំងពាក់ព័ន្ធនឹងរឿងអាស្រូវក្បត់ប្រពន្ធរបស់លោក Jensen Huang The post អាមេរិក សិង្ហបុរី…
សហរដ្ឋអាមេរិក និងសិង្ហបុរីបានព្រមគ្នាបន្តពិភាក្សាលើករណីក្រុមហ៊ុនបច្ចេកវិទ្យា Megaspeed ដែលកំពុងស្ថិតក្នុងការស៊ើបអង្កេតជុំវិញលទ្ធភាពលក់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុនអាមេរិក Nvidia ឱ្យចិន។ របាយការណ៍លើបញ្ហានេះ ធ្វើឡើងចំពេលការសង្ស័យរឿងចារកម្មឱ្យរដ្ឋាភិបាលក្រុងប៉េកាំងពាក់ព័ន្ធនឹងរឿងអាស្រូវក្បត់ប្រពន្ធរបស់លោក Jensen Huang អតីតនាយកប្រតិបត្តិ Nvidia នៅតែជាប្រធានបទក្ដៅគគុក។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនាថ្ងៃចន្ទនេះ។
កាសែត The Straits Times បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលសិង្ហបុរី លោកស្រី Josephine Teo បានលើកយកករណី Megaspeed មកពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Landau ក្នុងជំនួបនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។
កាសែត ញូវយ៉ក ថែមស៍ បានរាយការណ៍កាលពីខែតុលា ឆ្នាំ២០២៥ ថា អាជ្ញាធរអាមេរិកកំពុងស៊ើបអង្កេតលើការសង្ស័យថា ក្រុមហ៊ុន Megaspeed បានជួយអតិថិជនចិនឱ្យទទួលបានបន្ទះឈីប Nvidia ដែលស្ថិតក្រោមការរឹតត្បិតនាំចេញរបស់ទីក្រុងវ៉ាស៊ីនតោន។ យ៉ាងណាមិញ មិនទាន់មានការរកឃើញថា Megaspeed បានរំលោភលើបទប្បញ្ញត្តិទាំងនេះនៅឡើយទេ ហើយចិនក៏បានបដិសេធការចោទប្រកាន់នេះផងដែរ។
Megaspeed ដែលមានមូលដ្ឋាននៅសិង្ហបុរី បានក្លាយជាចំណុចស្នូលនៃការចាប់អារម្មណ៍ជាថ្មីម្ដងទៀត បន្ទាប់ពីរដ្ឋមន្ត្រីរតនាគារអាមេរិក លោក ស្កុត បេសិនថ៍ (Scott Bessent) បានបញ្ជាក់កាលពីថ្ងៃសុក្រថា ក្រសួងរតនាគារ ក្រសួងការពារជាតិ ក្រសួងការបរទេស និងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានគាំទ្រការដាក់ Megaspeed ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអស់រយៈពេលជាច្រើនខែមកហើយ។
ក្រៅពីនោះ រឿងអាស្រូវក្បត់ប្រពន្ធរបស់លោក Huang បានផ្ទុះឡើងខ្លាំងកាលពីសប្ដាហ៍មុន ដោយថា លោកបានទាក់ទងលោកស្រី Alice Huang ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Megaspeed ហើយរងការចោទប្រកាន់ថាជាចារនារីបម្រើចិន។
កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមហ៊ុន Megaspeed បានចេញសេចក្តីថ្លែងការណ៍ថា លោកស្រី Alice Huang បញ្ចប់តំណែងរបស់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៥ ខណៈអះអាងថា ក្រុមហ៊ុនរបស់ខ្លួនប្រកបអាជីវកម្មស្របច្បាប់ និងត្រឹមត្រូវ។
ដោយឡែក ប៉ូលិសឥណ្ឌូណេស៊ីបានចុះឆែកឆេរសាខាក្រុមហ៊ុន Megaspeed ក្នុងប្រទេសខ្លួន តាមសំណើរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ដើម្បីស៊ើបអង្កេតលើការសង្ស័យពាក់ព័ន្ធនឹងការបញ្ជូនបន្ទះឈីប Nvidia ទៅចិន។…
កាលពីចុងឆ្នាំម…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)



