← Back to front page
Asia · General news · DAP News

ប្រទេសថៃគ្រោងនឹងរារាំងការនាំចេញសារធាតុគីមីដែលត្រូវបានប្រើប្រាស់ក្នុងការជីកយករ៉ែដីកម្រនៅប្រទេសមីយ៉ាន់ម៉ា

Published by DAP News · Cambodia 4 h ago
ប្រទេសថៃគ្រោងនឹងរារាំងការនាំចេញសារធាតុគីមីដែលត្រូវបានប្រើប្រាស់ក្នុងការជីកយករ៉ែដីកម្រនៅប្រទេសមីយ៉ាន់ម៉ា
DAP News

Detailed summary

បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃមួយរូបបានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃគ្រោងនឹងបញ្ឈប់ការនាំចេញសារធាតុគីមីដែលប្រើប្រាស់ក្នុងការរុករករ៉ែធាតុដីកម្រ (rare earth) ទៅកាន់ប្រទេសមីយ៉ាន់ម៉ា…

បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃមួយរូបបានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃគ្រោងនឹងបញ្ឈប់ការនាំចេញសារធាតុគីមីដែលប្រើប្រាស់ក្នុងការរុករករ៉ែធាតុដីកម្រ (rare earth) ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាបំពុលឆ្លងដែន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក យ៉ូតឆាណាន់ វង្សសាវ៉ាត បានលើកឡើងថា វិធានការនេះមានគោលបំណង «ប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន» ដោយបន្ថែមថា វិធានការនេះផ្តោតលើការផលិតធាតុដីកម្រដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា និង «ប្រទេសពាក់ព័ន្ធ» ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ រដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រទេសថៃ ចិន និងមីយ៉ាន់ម៉ា គ្រោងនឹងបើកកិច្ចពិភាក្សាលើបញ្ហានេះ នៅចន្លោះថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦…

បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃមួយរូបបានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃគ្រោងនឹងបញ្ឈប់ការនាំចេញសារធាតុគីមីដែលប្រើប្រាស់ក្នុងការរុករករ៉ែធាតុដីកម្រ (rare earth) ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាបំពុលឆ្លងដែន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក យ៉ូតឆាណាន់ វង្សសាវ៉ាត បានលើកឡើងថា វិធានការនេះមានគោលបំណង «ប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន» ដោយបន្ថែមថា វិធានការនេះផ្តោតលើការផលិតធាតុដីកម្រដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា និង «ប្រទេសពាក់ព័ន្ធ» ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

រដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រទេសថៃ ចិន និងមីយ៉ាន់ម៉ា គ្រោងនឹងបើកកិច្ចពិភាក្សាលើបញ្ហានេះ នៅចន្លោះថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា។ សកម្មភាពរុករករ៉ែធាតុដីកម្រយ៉ាងគំហុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការបំពុលទន្លេនានានៅភាគខាងជើងប្រទេសថៃ។

រដ្ឋាភិបាលថៃបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនគ្រោងនឹងកំណត់តំបន់តាមបណ្តោយទន្លេកុក (Kok River) ក្នុងទឹកដីថៃ ឱ្យក្លាយជា «តំបន់គ្រប់គ្រងការបំពុល» ដើម្បីដោះស្រាយបញ្ហាការបំពុលដោយសារធាតុពុល។

Opening of the article, excerpted from DAP News. To read the rest, open the article on the publisher's site.

Read the full article on DAP News Sign in to save

MarketNews shows the headline and summary published by the outlet. The full article is on the publisher's website. (dap-news.com)

Also worth reading