សារមន្ទីរតេជោសន្តិភាព នឹងសម្ពោធជាផ្លូវការដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ

Résumé détaillé
ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី២៧ខែវិឆ្ចិកាឆ្នាំ២០២៦ លោកសូរផ្លាតុង អភិបាលស្រុកប្រាសាទបាគង បានលើកឡើងថា សារមន្ទីរតេជោសន្តិភាព គឺជាសារមន្ទីរលំដាប់ពិភពលោក…
ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី២៧ខែវិឆ្ចិកាឆ្នាំ២០២៦ លោកសូរផ្លាតុង អភិបាលស្រុកប្រាសាទបាគង បានលើកឡើងថា សារមន្ទីរតេជោសន្តិភាព គឺជាសារមន្ទីរលំដាប់ពិភពលោក បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយរឿងរ៉ាវប្រវត្តិសាស្រ្តនៅកម្ពុជាចាប់ពីសម័យបុរេប្រវត្តិ និងផ្តោតសំខាន់ទៅលើប្រវត្តិសាស្រ្តសង្គ្រាមនិងការកសាងសន្តិភាពនៅកម្ពុជា។ សារមន្ទីរនេះក៏បាននិយាយរឿងរ៉ាវសោកនាដកម្មដោយសារសង្គ្រាមនិងក្រោយសង្គ្រាម រួមទាំងសំណល់យុទ្ធភណ្ឌសង្គ្រាម និងការបោសសំអាតមីន រួមទាំងការអភិវឌ្ឍន៍ក្រោយសង្គ្រាមផងដែរ មួយវិញទៀត សារមន្ទីរតេជោសន្តិភាព គឺជាថ្នាល និងជាមជ្ឈមណ្ឌលផ្ទុកនូវឯកសាររឿងរ៉ាវប្រវត្តិសាស្រ្ត សម្រាប់សិស្ស និស្សិតជំនាន់ក្រោយ ធ្វើការសិក្សាស្វែងយល់ផងដែរ។ ក្រៅពីនេះក៏សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ…
ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី២៧ខែវិឆ្ចិកាឆ្នាំ២០២៦ លោកសូរផ្លាតុង អភិបាលស្រុកប្រាសាទបាគង បានលើកឡើងថា សារមន្ទីរតេជោសន្តិភាព គឺជាសារមន្ទីរលំដាប់ពិភពលោក បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយរឿងរ៉ាវប្រវត្តិសាស្រ្តនៅកម្ពុជាចាប់ពីសម័យបុរេប្រវត្តិ និងផ្តោតសំខាន់ទៅលើប្រវត្តិសាស្រ្តសង្គ្រាមនិងការកសាងសន្តិភាពនៅកម្ពុជា។
សារមន្ទីរនេះក៏បាននិយាយរឿងរ៉ាវសោកនាដកម្មដោយសារសង្គ្រាមនិងក្រោយសង្គ្រាម រួមទាំងសំណល់យុទ្ធភណ្ឌសង្គ្រាម និងការបោសសំអាតមីន រួមទាំងការអភិវឌ្ឍន៍ក្រោយសង្គ្រាមផងដែរ មួយវិញទៀត សារមន្ទីរតេជោសន្តិភាព គឺជាថ្នាល និងជាមជ្ឈមណ្ឌលផ្ទុកនូវឯកសាររឿងរ៉ាវប្រវត្តិសាស្រ្ត សម្រាប់សិស្ស និស្សិតជំនាន់ក្រោយ ធ្វើការសិក្សាស្វែងយល់ផងដែរ។ ក្រៅពីនេះក៏សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ព្រមទាំងជួយដល់សហគមន៍ក្នុងការអភិវឌ្ឍន៍និងជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។
សូមជម្រាបផងដែរថា សារមន្ទីរតេជោសន្តិភាព ស្ថិតនៅភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)