← Retour à la une
Asie · Actualité générale · DAP News

ក្រសួងការងារ បន្តចុះផ្សព្វផ្សាយ ឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់អតីតពលករនៅស្រុកកូនមុំ

Publié par DAP News · Cambodge il y a 14 min
ក្រសួងការងារ បន្តចុះផ្សព្វផ្សាយ ឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់អតីតពលករនៅស្រុកកូនមុំ
DAP News

Résumé détaillé

រតនគិរី ៖ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយ អំពីឱកាសការងារក្នុងស្រុក ជាង២ពាន់កន្លែង…

រតនគិរី ៖ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយ អំពីឱកាសការងារក្នុងស្រុក ជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ផ្តល់ជូនបងប្អូនអតីតពលករ ដែលធ្លាប់ធ្វើការនៅថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើប្រមាណជាង៥០០នាក់ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកកូនមុំ ខេត្តរតនគិរី។

លោក​ ទេព ណាវី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើទៅដល់យុវជន ដែលត្រូវការស្វែងរកការងារធ្វើ គប្បីចេះពិនិត្យមើលលើលក្ខខណ្ឌការងារល្អ ការផ្ដល់របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ការងារក្នុងស្រុកក៏ផ្តល់នូវអត្ថប្រយោជន៍ពី ប.ស.ស. រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់អាចប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។ ក៏ប៉ុន្តែប្រសិនបើចង់ទៅធ្វើការនៅក្រៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ ក៏សូមជ្រើសរើសក្រុមហ៊ុនស្របច្បាប់ ដើម្បីទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ពេញលេញ។

លោកបានបន្តថា មានការងារធ្វើតែមួយមុខ ក៏មិនទាន់គ្រប់គ្រាន់ដែរ គឺទាល់តែយុវជនយើងរៀនជំនាញបន្ថែម ដើម្បីឱ្យការប្រកបការងារកាន់តែល្អប្រសើរជាងមុន។ ដូច្នេះចំពោះបងប្អូនដែលចង់រៀនជំនាញវិជ្ជាជីវៈអាចចុះឈ្មោះចូលរៀនជាមួយកម្មវិធី TVET 1.5M ដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ដើម្បីកសាងជំនាញពិតប្រាកដ និងប្រើប្រាស់ជាទុនសម្រាប់ជំរុញជីវភាពគ្រួសារឱ្យកាន់តែរីកលូតលាស់ទៅមុខ។

លោកក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋជួយផ្សព្វផ្សាយបន្តពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ដើម្បីជួយគ្នាឱ្យទទួលបានការងារធ្វើ មានប្រាក់ចំណូលសមរម្យ។ ប្រសិនបើបងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកានេះមានចម្ងល់ចង់សាកសួរព័ត៌មានបន្ថែម គឺអាចទាក់ទងមកលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស. ផងដែរ។

សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, ធនាគារ ABA (ខេត្តរតនគិរី), រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, និង…

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)