ជើងហោះហើរ អាមេរិក បង្ខំចិត្តចុះចតបន្ទាន់ ក្រោយអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះទាំងកំពុងហោះ

Résumé détaillé
ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឈីកាហ្គោ ... The post ជើងហោះហើរ អាមេរិក បង្ខំចិត្តចុះចតបន្ទាន់…
ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឈីកាហ្គោ បានបង្ខំចិត្តបង្វែរទិសដៅទៅចុះចតជាបន្ទាន់នៅទីក្រុងភីនិច (Phoenix) រដ្ឋអារីហ្សូណា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បន្ទាប់ពីអ្នកដំណើរបង្កហេតុម្នាក់ បានព្យាយាមគាស់បើកទ្វារយន្តហោះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA)។
យោងតាមសេចក្តីថ្លែងការណ៍របស់ FAA ប្រាប់សារព័ត៌មាន Fox News ជើងហោះហើរនេះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Phoenix Sky Harbor នៅវេលាម៉ោងប្រមាណ ១ រំលងអធ្រាត្រ ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) បន្ទាប់ពីក្រុមនាវិកបានរាយការណ៍ពីភាពវឹកវរនៅលើយន្តហោះ។
បើតាម FAA និងក្រុមហ៊ុន American Airlines ជើងហោះហើរដែលចេញដំណើរពីទីក្រុងសាន់ឌីអេហ្គោ (San Diego) មួយនេះ បានហោះបន្តដំណើរឆ្ពោះទៅកាន់គោលដៅដើមនៅអាកាសយានដ្ឋានអន្តរជាតិ Chicago O’Hare វិញ បន្ទាប់ពីសមត្ថកិច្ចបាននាំខ្លួនអ្នកដំណើរបង្ករឿងរូបនោះ ពេលចុះពីលើយន្តហោះរួចរាល់។
ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបញ្ជាក់ថា៖ «ជើងហោះហើរលេខ 1494 បានបង្វែរទិសដៅទៅកាន់ទីក្រុង Phoenix ដោយសារមានអតិថិជនម្នាក់បង្កការរំខាន។ ពេលចុះចតភ្លាម សមត្ថកិច្ចបានឡើងមកលើយន្តហោះ និងជួយនាំខ្លួនអតិថិជនរូបនោះចុះ មុនពេលជើងហោះហើរបន្តដំណើរទៅកាន់គោលដៅ»។
ក្រុមហ៊ុនបានបន្ថែមថា សុវត្ថិភាព និងសន្តិសុខរបស់អតិថិជន និងបុគ្គលិក គឺជាអាទិភាពចម្បងបំផុត ព្រមទាំងបានថ្លែងអំណរគុណដល់បុគ្គលិក និងអ្នកដំណើរទាំងអស់ដែលបានជួយជ្រោមជ្រែង និងយោគយល់ចំពោះស្ថានការណ៍នេះ។
ជុំវិញហេតុការណ៍នេះ ប៉ូលិសទីក្រុង Phoenix បានប្រាប់សារព័ត៌មានដដែល ថា អ្នកដំណើររូបនោះបានក្រោកចេញពីកៅអីរបស់ខ្លួន ហើយដើរសំដៅទៅផ្នែកខាងមុខនៃយន្តហោះ។ ទោះបីជាក្រុមនាវិកបានព្យាយាមណែនាំម្តងហើយម្តងទៀតឱ្យត្រឡប់ទៅអង្គុយកន្លែងដើមវិញក៏ដោយ ក៏បុរសនោះមិនស្តាប់ ហើយថែមទាំងព្យាយាមបើកទ្វារយន្តហោះ ខណៈយន្តហោះកំពុងហោះហើរនៅលើព្រំដែនរវាងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋអារីហ្សូណា។
ភ្លាមៗនោះ ក្រុមនាវិក ដោយមានការជួយអន្តរាគមន៍ពីអ្នកដំណើរផ្សេងទៀត បានចូលទៅចាប់ឃាត់ និងចងផ្អោបបុរសនោះទុក រហូតដល់យន្តហោះចុះចតនៅទីក្រុង Phoenix។ ប៉ូលិសបានបញ្ជាក់ថា អ្នកដំណើរបង្កហេតុរូបនោះបានរងរបួសស្រាល ប៉ុន្តែសំណាងល្អ គ្មានអ្នកដំណើរ ឬក្រុមនាវិកណាម្នាក់ផ្សេងទៀតរងគ្រោះថ្នាក់នោះទេ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះក្នុងឆ្នាំ ២០២៦ រដ្ឋបាល FAA…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




