← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

បាត់ខ្លួនពីផ្ទះពីរថ្ងៃបន្សល់ទុកស្បែកជើង និងទូរស័ព្ទនៅមាត់ស្រះទឹក ម្ដាយអង្គុយចាំរហូតសពកូនអណ្ដែតឡើង

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 40 min
បាត់ខ្លួនពីផ្ទះពីរថ្ងៃបន្សល់ទុកស្បែកជើង និងទូរស័ព្ទនៅមាត់ស្រះទឹក ម្ដាយអង្គុយចាំរហូតសពកូនអណ្ដែតឡើង
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បាន... The post បាត់ខ្លួនពីផ្ទះពីរថ្ងៃបន្សល់ទុកស្បែកជើង និងទូរស័ព្ទនៅមាត់ស្រះទឹក…

កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានប្រកាសពីការប្រទះឃើញស្បែកជើងក្មេងស្រី និងទូរស័ព្ទមួយគ្រឿងនៅមាត់ស្រះទឹកមួយកន្លែងនៅក្នុងមូលដ្ឋាន។ ក្រោយពីប្រកាសព័ត៌មាន ម្ដាយក្មេងស្រីរងគ្រោះបានទៅដល់មាត់ស្រះទឹកនោះ និងបានអះអាងថា ស្បែកជើង និងទូរស័ព្ទនេះជារបស់កូនស្រីគាត់ឈ្មោះ​ ភី​ ណារីន​ ភេទស្រី មានអាយុ១៦ឆ្នាំ។

តាមការបញ្ជាក់ពីម្ដាយក្មេងស្រីដែលបាត់ខ្លួន ខ្លួនមានទីលំនៅបច្ចុប្បន្នភូមិទឹក​ប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ម្ដាយបន្ថែមថា កូនស្រីរបស់គាត់បាន​បាត់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល​ ២២:០០នាទីយប់។ តែម្ដាយមិនបានបញ្ជាក់ពីមូលហេតុនៃការបាត់ខ្លួននោះទេ។

គិតមកត្រឹមព្រឹកថ្ងៃទី១២វិច្ឆិកានេះ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានប្រកាសបន្ថែមថា សពក្មេងស្រីដែលបាត់ខ្លួននោះបានអណ្ដែតឡើងហើយ។ ជុំវិញករណីនេះ កម្លាំងសមត្ថកិច្ចជំនាញនៅមិនទាន់បញ្ជាក់ពីការស្លាប់របស់ជនរងគ្រោះនៅឡើយទេ ថាជាករណីឃាតកម្ម ឬជាអត្តឃាត៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)