ប្រវត្តិសាស្រ្តថ្មី! ព្រះមហាក្សត្រកម្ពុជា រួមជាមួយប្រធានាធិបតីបារាំង សម្ពោធប្រាសាទមេបុណ្យខាងលិច ក្រោយជួសជុលអស់១៤ឆ្នាំ

Résumé détaillé
ថ្ងៃនេះ ជាថ្ងៃដ៏វិសេសវិសាល និងមានអត្ថន័យជាប្រវត្តិសាស្ត្រមួយទៀត សម្រាប់ប្រជាជនកម្ពុជា និងប្រទេសបារាំង ដែលបានរួមគ្នាប្រារព្ធពិធីសម្ពោធ The post ប្រវត្តិសាស្រ្តថ្មី!…
ថ្ងៃនេះ ជាថ្ងៃដ៏វិសេសវិសាល និងមានអត្ថន័យជាប្រវត្តិសាស្ត្រមួយទៀត សម្រាប់ប្រជាជនកម្ពុជា និងប្រទេសបារាំង ដែលបានរួមគ្នាប្រារព្ធពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្រោយបញ្ចប់គម្រោងជួសជុល និងអភិរក្សទ្រង់ទ្រាយធំ អស់រយៈពេល១៤ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។
ពិធីសម្ពោធដ៏មានអត្ថន័យនេះ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ ប្រ៊ីហ្សីត ម៉ាក្រុង។សមិទ្ធផលដែលយើងបានឃើញនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការស្តារឡើងវិញនូវសំណង់បុរាណមួយប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារ ថែរក្សា និងបន្សល់ទុកនូវមរតកវប្បធម៌ដ៏មានតម្លៃសម្រាប់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ។ ជាពិសេស កិច្ចសហប្រតិបត្តិការនេះបានបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌…
តួប្រាង្គចំនួន១៦ ព័ទ្ធជុំវិញដោយកំពែងប្រវែង១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធតួស្ពានហាលឆ្ពោះបល្ល័ង្គព្រះវិស្ណុផ្ទុំនៅកណ្ដាលប្រាសាទ ដែលធ្លាប់តែបែកបាក់ និងដួលរលំស្ទើរតែទាំងស្រុង បានឈរបង្ហាញខ្លួនយ៉ាងរឹងមាំឡើងវិញជាថ្មី នៅកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយនៃបារាយណ៍ទឹកថ្លា ដែលជាអាងស្ដុកទឹកយ៉ាងសំខាន់មួយនៅសម័យអង្គរ។
តាមបច្ចេកទេសជួសជុលប្រាសាទមេបុណ្យខាងលិច ជាទ្រង់ទ្រាយធំ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំងពេលនេះ គឺកំពែង និងតួប្រាង្គរបស់ប្រាសាទអាចនឹងនៅឈររឹងមាំបង្ហាញភ្នែកទេសចរ និងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ គោរពបូជា យ៉ាងហោចណាស់ក៏៥០ ទៅ១៥០ឆ្នាំខាងមុខ និងលើសនេះ បើមានការថែទាំជាប្រចាំក្រោយពីបញ្ចប់ការជួសជុល។
ក្នុងរយៈពេល១៤ឆ្នាំមកនេះ ក្រុមការងារបារាំង-ខ្មែរ បានប្រឹងប្រែង និងតស៊ូជួសជុលប្រាសាទមេបុណ្យខាងលិចយ៉ាងលំបាក រួមមានការសិក្សារៀបចំឯកសារ ការស្វែងរកថ្មដែលបាត់មកដាក់បំពេញនៅតាមកន្លែងដើមវិញ ការដឹកជញ្ជូនសម្ភារគ្រឿងចក្រធំៗ និងថ្មភក់តាមទូកពីកន្លែងផ្សេងមកដាក់នៅការដ្ឋាន រួមទាំងការដឹកជញ្ជូន និងគ្រប់គ្រងកម្លាំងកម្មករជួសជុលជាដើម។ លើសពីនេះទៅទៀតអាជ្ញាធរជាតិអប្សរា ត្រូវការគ្រប់គ្រងទឹកនៅរដូវវស្សាជាចាំបាច់ ដើម្បីធានាឱ្យការដ្ឋានជួសជុលនោះ…
ប្រាសាទមេបុណ្…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)