← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

ស្វែងយល់ពី​បច្ចុប្បន្នភាព​រាជធានីភ្នំពេញ ​បេះដូងនៃប្រទេស​កម្ពុជា មានអាយុកាលជាង ៥៩២ ឆ្នាំ

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 1 小时前
ស្វែងយល់ពី​បច្ចុប្បន្នភាព​រាជធានីភ្នំពេញ ​បេះដូងនៃប្រទេស​កម្ពុជា មានអាយុកាលជាង ៥៩២ ឆ្នាំ
កម្ពុជាថ្មី Kampuchea Thmey

详细摘要

រាជធានីភ្នំពេញមានកំណើតជាផ្លូវការតាំងពីឆ្នាំ ១៤៣៤ ដែលគិតមកទល់បច្ចុប្បន្ន The post ស្វែងយល់ពី​បច្ចុប្បន្នភាព​រាជធានីភ្នំពេញ ​បេះដូងនៃប្រទេស​កម្ពុជា មានអាយុកាលជាង ៥៩២ ឆ្នាំ appeared…

រាជធានីភ្នំពេញមានកំណើតជាផ្លូវការតាំងពីឆ្នាំ ១៤៣៤ ដែលគិតមកទល់បច្ចុប្បន្នមានអាយុកាល ៥៩២ ឆ្នាំហើយ និងជារាជធានីដ៏ចំណាស់មួយក្នុងតំបន់ក៏ដូចជាលើសកលលោក។

នៅរាជធានី​ភ្នំពេញ ប្រជាពលរដ្ឋចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍មាន​ប្រមាណ ២,៣ លាននាក់ ប៉ុន្តែ​ជាក់​ស្តែង​រាជធានី​បាន​បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋជាង ៤ លាននាក់ជារៀងរាល់ថ្ងៃ រួម​បញ្ចូល​ទាំង​អ្នកមកធ្វើការ និងទទួលសេវានានា។

រាជធានីភ្នំពេញមានសំណង់អគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងទៅចំនួន ១,៩៧១ អគារ ដែលស្មើនឹងប្រហែល ៦០% នៃអគារខ្ពស់ៗទូទាំងប្រទេស រួមជាមួយរោងចក្រ និង​ការដ្ឋាន​សំណង់ជាច្រើនទៀត។

ចំណុចទាក់ទាញថ្មីៗ​​រួមមាន៖ ​ផ្លូវថ្មើរ​ជើងចតុមុខ ដែល​បានដាក់ឱ្យដំណើរការតាំងពីដើមឆ្នាំ ២០២៥ ហើយ​បច្ចុប្បន្ន​អាច​ទទួលភ្ញៀវ​មកកម្សាន្តនៅថ្ងៃសៅរ៍-អាទិត្យបានចន្លោះពី ១០ ម៉ឺន ទៅ ២០ ម៉ឺននាក់ក្នុងមួយសប្តាហ៍។

អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ជាកត្តាជំរុញទាក់ទាញភ្ញៀវ​ទេសចរកើនឡើងបន្ថែមទៀត​។

ផ្អែកតាមស្ថិតិរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចំនួនយានយន្តដែល​បានចុះបញ្ជី​(គិតត្រឹមដើមឆ្នាំ ២០២៦)ក្នុង​នោះ៖

-រថយន្តសរុបមាន​ប្រមាណ ៧៩ ម៉ឺនគ្រឿង (រថយន្តធុនតូច​មាន​ប្រហែល ៧២ ម៉ឺនគ្រឿង និងរថយន្តធុនធំប្រហែល ៦៧,០០០ គ្រឿង)-ទោចក្រយានយន្ត (ម៉ូតូ) ប្រមាណ ២,៨ លានគ្រឿង -ត្រីចក្រយានយន្ត (ម៉ូតូកង់បី/PassApp/តុកតុក) ប្រមាណ ៦ ម៉ឺនគ្រឿង

អាជ្ញាធរ​រាជធានីភ្នំពេញបានបញ្ចប់​ការអនុវត្តគម្រោង​ហេដ្ឋារចនាសម្ព័ន្ធលូ ប្រឡាយ និង​ប្រព័ន្ធរំដោះ​ទឹកចំនួន ៤៨ គម្រោង ដែលជាផ្នែកសំខាន់​ក្នុងការពង្រឹងសមត្ថភាពរំដោះទឹកភ្លៀង និង​កាត់បន្ថយ​បញ្ហាជន់លិចនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។

ក្រោយការអនុវត្ត​គម្រោងទាំងនេះ​ ស្ថានភាពការ​រំដោះទឹក​នៅ​រាជធានី​ភ្នំពេញ​មាន​ភាព​ប្រសើរ​ឡើង ដោយ​នៅពេល​មានភ្លៀងធ្លាក់ ទឹកអាចស្រកទៅវិញបានលឿនជាងមុន ហើយ​តំបន់មួយ​ចំនួន​ដែល​ធ្លាប់​ប្រឈមនឹងការជន់លិច ក៏លែងមាន​ការ​លិចលង់​ដូចមុន​ទៀត​ដែរ។

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读