ស្វែងយល់ពីបច្ចុប្បន្នភាពរាជធានីភ្នំពេញ បេះដូងនៃប្រទេសកម្ពុជា មានអាយុកាលជាង ៥៩២ ឆ្នាំ

Résumé détaillé
រាជធានីភ្នំពេញមានកំណើតជាផ្លូវការតាំងពីឆ្នាំ ១៤៣៤ ដែលគិតមកទល់បច្ចុប្បន្ន The post ស្វែងយល់ពីបច្ចុប្បន្នភាពរាជធានីភ្នំពេញ បេះដូងនៃប្រទេសកម្ពុជា មានអាយុកាលជាង ៥៩២ ឆ្នាំ appeared…
រាជធានីភ្នំពេញមានកំណើតជាផ្លូវការតាំងពីឆ្នាំ ១៤៣៤ ដែលគិតមកទល់បច្ចុប្បន្នមានអាយុកាល ៥៩២ ឆ្នាំហើយ និងជារាជធានីដ៏ចំណាស់មួយក្នុងតំបន់ក៏ដូចជាលើសកលលោក។
នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍មានប្រមាណ ២,៣ លាននាក់ ប៉ុន្តែជាក់ស្តែងរាជធានីបានបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋជាង ៤ លាននាក់ជារៀងរាល់ថ្ងៃ រួមបញ្ចូលទាំងអ្នកមកធ្វើការ និងទទួលសេវានានា។
រាជធានីភ្នំពេញមានសំណង់អគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងទៅចំនួន ១,៩៧១ អគារ ដែលស្មើនឹងប្រហែល ៦០% នៃអគារខ្ពស់ៗទូទាំងប្រទេស រួមជាមួយរោងចក្រ និងការដ្ឋានសំណង់ជាច្រើនទៀត។
ចំណុចទាក់ទាញថ្មីៗរួមមាន៖ ផ្លូវថ្មើរជើងចតុមុខ ដែលបានដាក់ឱ្យដំណើរការតាំងពីដើមឆ្នាំ ២០២៥ ហើយបច្ចុប្បន្នអាចទទួលភ្ញៀវមកកម្សាន្តនៅថ្ងៃសៅរ៍-អាទិត្យបានចន្លោះពី ១០ ម៉ឺន ទៅ ២០ ម៉ឺននាក់ក្នុងមួយសប្តាហ៍។
អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ជាកត្តាជំរុញទាក់ទាញភ្ញៀវទេសចរកើនឡើងបន្ថែមទៀត។
ផ្អែកតាមស្ថិតិរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចំនួនយានយន្តដែលបានចុះបញ្ជី(គិតត្រឹមដើមឆ្នាំ ២០២៦)ក្នុងនោះ៖
-រថយន្តសរុបមានប្រមាណ ៧៩ ម៉ឺនគ្រឿង (រថយន្តធុនតូចមានប្រហែល ៧២ ម៉ឺនគ្រឿង និងរថយន្តធុនធំប្រហែល ៦៧,០០០ គ្រឿង)-ទោចក្រយានយន្ត (ម៉ូតូ) ប្រមាណ ២,៨ លានគ្រឿង -ត្រីចក្រយានយន្ត (ម៉ូតូកង់បី/PassApp/តុកតុក) ប្រមាណ ៦ ម៉ឺនគ្រឿង
អាជ្ញាធររាជធានីភ្នំពេញបានបញ្ចប់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធលូ ប្រឡាយ និងប្រព័ន្ធរំដោះទឹកចំនួន ៤៨ គម្រោង ដែលជាផ្នែកសំខាន់ក្នុងការពង្រឹងសមត្ថភាពរំដោះទឹកភ្លៀង និងកាត់បន្ថយបញ្ហាជន់លិចនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។
ក្រោយការអនុវត្តគម្រោងទាំងនេះ ស្ថានភាពការរំដោះទឹកនៅរាជធានីភ្នំពេញមានភាពប្រសើរឡើង ដោយនៅពេលមានភ្លៀងធ្លាក់ ទឹកអាចស្រកទៅវិញបានលឿនជាងមុន ហើយតំបន់មួយចំនួនដែលធ្លាប់ប្រឈមនឹងការជន់លិច ក៏លែងមានការលិចលង់ដូចមុនទៀតដែរ។
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)


