← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

កម្ពុជា-វៀតណាម ឯកភាពគ្នា បន្តលើកកម្ពស់យន្តការសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀត

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 40 分钟前
កម្ពុជា-វៀតណាម ឯកភាពគ្នា បន្តលើកកម្ពស់យន្តការសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀត
កម្ពុជាថ្មី Kampuchea Thmey

详细摘要

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសមភាគីវៀតណាម លោក ឡេ មិញហ៊ឹង បានជួបពិភាក្សាគ្នានៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី២៨ The post កម្ពុជា-វៀតណាម ឯកភាពគ្នា…

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសមភាគីវៀតណាម លោក ឡេ មិញហ៊ឹង បានជួបពិភាក្សាគ្នានៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ដោយឯកភាពគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ដើម្បីធានាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។

តាមការផ្សាយរបស់ Vietnam Plus, ជំនួបនេះបានធ្វើឡើង មុនកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១។

ក្នុងឱកាសស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងហាណូយម្តងទៀត ដើម្បីចូលរួមកិច្ចប្រជុំកំពូល CLMV លើកទី១២ និង ACMECS លើកទី១១ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានលើកឡើងថា វត្តមានរបស់ថ្នាក់ដឹកនាំកម្ពុជា នឹងរួមចំណែកដល់ជោគជ័យជារួមនៃកិច្ចប្រជុំទាំងនេះ និងបង្កើតសន្ទុះថ្មី សម្រាប់កិច្ចសហប្រតិបត្តិការអនុតំបន់ ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកមិញហ៊ឹង បានអបអរសាទរកម្ពុជាចំពោះសមិទ្ធផលនាពេលថ្មីៗនេះ និងជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការទូតជាច្រើន ដែលបានបញ្ជាក់សាជាថ្មីនូវតួនាទី និងកិត្យានុភាពដ៏រីកចម្រើនរបស់កម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ទន្ទឹមនោះ លោកបង្ហាញទំនុកចិត្តថា កម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនជាបន្តបន្ទាប់។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមរបស់វៀតណាម និងបានជូនពរវៀតណាមឱ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១២ និង ACMECS លើកទី១១។

សម្តេចធិបតីបានសម្តែងក្តីសង្ឃឹមថា វៀតណាមនឹងរក្សាបាននូវសន្ទុះកំណើនដ៏រឹងមាំ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញដោយមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងលើកកម្ពស់ឋានៈអន្តរជាតិរបស់ខ្លួនបន្ថែមទៀត។

ស្របពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ថា ទំនាក់ទំនងវៀតណាម-កម្ពុជា ដែលដឹកនាំក្រោមបាវចនា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» បានបន្តរីកចម្រើនកាន់តែស៊ីជម្រៅ ដោយសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។

លើសពីនេះ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់…

មិនត្រ…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)