ត្រាំ ថ្លែងប្រាប់មេដឹកនាំ APEC ឱ្យប្រយ័ត្នលើ AI ប៉ុន្តែប្រឆាំងការដាក់បទប្បញ្ញត្តិគ្រប់គ្រងវា

详细摘要
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិកឱ្យប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយលើកឡើងថា The post ត្រាំ ថ្លែងប្រាប់មេដឹកនាំ APEC…
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិកឱ្យប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយលើកឡើងថា បច្ចេកវិទ្យានេះមានអត្ថប្រយោជន៍ច្រើន ប៉ុន្តែក៏មានចំណុចអវិជ្ជមានដែលត្រូវគ្រប់គ្រងផងដែរ។ យ៉ាងណាមិញ លោកនៅតែបន្តបង្ហាញជំហរប្រឆាំងនឹងការដាក់បទប្បញ្ញត្តិគ្រប់គ្រង AI ដើម្បីកុំឱ្យប៉ះពាល់ដល់ការរីកចម្រើននៃឧស្សាហកម្មនេះ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN។
ក្នុងសុន្ទរកថានៅកិច្ចប្រជុំ APEC នៅទីក្រុងសិនជិន ប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះ លោក ត្រាំ បានថ្លែងថា៖ «យើងត្រូវតាមដានវា។ យើងត្រូវប្រុងប្រយ័ត្ន។ យើងត្រូវថែរក្សាវា។ វាស្ទើរតែមានតែចំណុចល្អទាំងស្រុង ប៉ុន្តែវាក៏មានចំណុចអាក្រក់មួយចំនួនដែរ»។
ប៉ុន្តែពាក់ព័ន្ធនឹងការចេញបទប្បញ្ញត្តិគ្រប់គ្រង លោក ត្រាំ បាននិយាយថា៖ «យើងមិនចង់ធ្វើអ្វីមួយដែលបំផ្លាញសក្តានុពលដ៏មហិមារបស់បច្ចេកវិទ្យានេះទេ»។ លោកក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យមានការរារាំងការអភិវឌ្ឍ AI នោះឡើយ។
មេដឹកនាំអាមេរិកដដែលបានលើកឡើងផងដែរ លោកទន្ទឹងរង់ចាំជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃដដែលនេះ។
គួរបញ្ជាក់ថា បញ្ហា AI ក៏ជាប្រធានបទសំខាន់មួយក្នុងកិច្ចប្រជុំ APEC ឆ្នាំនេះ ដែលមានមុំ «នវានុវត្តន៍» ជាផ្នែកមួយនៃប្រធានបទអាទិភាព។ កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យសេដ្ឋកិច្ចក្នុងតំបន់បង្កើនកិច្ចសហប្រតិបត្តិការលើ AI និងសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមសារព័ត៌មាន CNA៕
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)