← Retour à la une
Asie · Actualité générale · DAP News

«បទសម្ភាសន៍ពិសេស ជាមួយលោកបណ្ឌិត កៅ គឹមហួន» រំពឹងថា រដ្ឋសមាជិកអាស៊ានទាំងអស់ នឹងអាចចូលជាសមាជិកអង្គការ APEC

Publié par DAP News · Cambodge il y a 16 min
«បទសម្ភាសន៍ពិសេស ជាមួយលោកបណ្ឌិត កៅ គឹមហួន» រំពឹងថា រដ្ឋសមាជិកអាស៊ានទាំងអស់ នឹងអាចចូលជាសមាជិកអង្គការ APEC
DAP News

Résumé détaillé

នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្ដល់​បទ​សម្ភាស​ន៍​ពិសេសដល់​​កម្មវិធី«កិច្ចសម្ភាសន៍ជាន់ខ្ពស់»នៃអគ្គស្ថានីយ៍វិទ្យុ​និង​ទូរទស្សន៍មជ្ឈិមចិន​…

នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្ដល់​បទ​សម្ភាស​ន៍​ពិសេសដល់​​កម្មវិធី«កិច្ចសម្ភាសន៍ជាន់ខ្ពស់»នៃអគ្គស្ថានីយ៍វិទ្យុ​និង​ទូរទស្សន៍មជ្ឈិមចិន​ នៅ​ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃថ្នាក់ដឹកនាំ​អ​ង្គ​ការ​សហប្រតិបតិ្តការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក ជិត​នឹងប្រព្រឹត្តទៅនៅក្រុង សិនជិន​ប្រ​ទេស​ចិន​ ។ ក្នុងនាមជាអ្នកសង្កេតការណ៍មួយ របស់កិច្ច​ប្រជុំ​APEC​ តើលេខាធិការដ្ឋាន​អា​ស៊ាន​យល់ដឹងយ៉ាងណាចំពោះប្រធានបទ “ការកសាងសហគមន៍ជោគវាសនារួម​អាស៊ី-ប៉ា​ស៊ី​ហ្វិក​ និងជំរុញវិបុលភាពរួម” ?

លោក កៅ គឹមហួន បានបញ្ជាក់ថា ក្នុងចំណោមប្រទេសសមាជិកទាំង១១ របស់អាស៊ាន មា​ន​ប្រទេសចំនួន៧ ក៏ជាសមាជិកអង្គការ​APECផងដែរ។ ខ្ញុំ​រំពឹងថា នាពេលអនាគត សមា​ជិក​អាស៊ានទាំងអស់នឹងអាចចូលជាសមាជិកអង្គការ​​APEC។លោកបានគូសបញ្ជាក់​ថា គ្មានអ្វីគួរ​ឱ្យ​សង្ស័យ​ឡើយ តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជា​ក្បាលម៉ា​ស៊ីន​សម្រាប់​ជំរុញកំណើនសេដ្ឋកិច្ចសកល ។ដូច្នេះ​ យើង​ចាំបាច់​ត្រូវ​ប្រកាន់ខ្ជាប់​ទិស​ដៅ​បើក​ចំហ និង​រក្សានិន្នាការ​បើក​ទូលាយ​ខាង​ពាណិជ្ជកម្ម ។

ជាមួយគ្នានេះ ការច្នៃប្រឌិតថ្មី​ក៏​មាន​សារ​សំខាន់ដូចគ្នាដែរ ដោយបច្ចេកវិទ្យាគឺ​ជា​កម្លាំង​ជំរុញស្នូល​នៃ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នា​ពេលបច្ចុប្បន្ននិងអនាគត។ លោកបានបន្តថា នៅពេលយើងថ្លែង​អំពីការបើកចំហ និង​ការ​ច្នៃប្រឌិតថ្មី​ យើងក៏ត្រូវពិភាក្សា​អំពីបញ្ហា​ថាតើ​ធ្វើ​យ៉ាង​ម៉េច ទើប​អាច​សម្រេច​បាននូវ​វិបុល​ភាពរួមក្នុងតំបន់នេះផងដែរ។ យើងត្រូវគិតពិចារណា​ថា តើ​ធ្វើយ៉ាង​ណាអាច​ធ្វើ​ឱ្យ​កំ​ណើន​សេដ្ឋកិច្ច ផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា ៕

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)