← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

កម្មវិធី​អប់រំ​ និង​ផ្សព្វផ្សាយ​គុណតម្លៃអូឡាំពិក​ ឈាន​ដល់​វិទ្យាល័យចុងបញ្ចប់ហើយ​

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 23 min
កម្មវិធី​អប់រំ​ និង​ផ្សព្វផ្សាយ​គុណតម្លៃអូឡាំពិក​ ឈាន​ដល់​វិទ្យាល័យចុងបញ្ចប់ហើយ​
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ចលនា​ផ្សព្វផ្សាយ​អំពី​គុណ​តម្លៃ​អូឡាំពិក​ តាមវិទ្យាល័យចំនួន ៤ក្នុងរាជធានីភ្នំពេញរយៈពេល ២សប្ដាហ៍នេះបាន​ឈាន​ដល់​ពេល​បញ្ចប់​ហើយ​ដោយ​លើក​ចុងក្រោយ The post កម្មវិធី​អប់រំ​…

ចលនា​ផ្សព្វផ្សាយ​អំពី​គុណ​តម្លៃ​អូឡាំពិក​ តាមវិទ្យាល័យចំនួន ៤ក្នុងរាជធានីភ្នំពេញរយៈពេល ២សប្ដាហ៍នេះបាន​ឈាន​ដល់​ពេល​បញ្ចប់​ហើយ​ដោយ​លើក​ចុងក្រោយ​​នេះ​ប្រារព្ធ​ឡើង​នៅ​វិទ្យាល័យ​សម្ដេច ហ៊ុន សែន​ ប៊ុនរ៉ានីច្បារអំពៅ កាល​ពី​ព្រឹក​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា​ ២០២៦។

លោក​ ប៊ុយ សុភ័ណ្ឌ ​អាចវាយតម្លៃបានថា សិស្សានុសិស្សពីមួយឆ្នាំទៅមួយឆ្នាំកាន់តែយល់ស៊ីជម្រៅអំពីកីឡាអូឡាំពិក និងគុណតម្លៃនៃកីឡាអូឡាំពិក។ លោកសង្កេតឃើញទាំង​នោះមានចំណេះដឹងច្រើនពាក់ព័ន្ធនឹងកីឡា និង​មាន​ការចូលរួមលេងកីឡាយ៉ាងផុសផុលស្របតាមយុទ្ធនាការជាតិរបស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិក គឺយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទក្នុងជីវិត។

វាគ្មិន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ សារៈសំខាន់នៃគុណតម្លៃអូឡាំពិក គឺផ្សារភ្ជាប់ការអប់រំ និងកីឡា ជាផ្នែកដ៏សំខាន់សម្រាប់ពង្រឹងគុណភាពជីវិតរបស់ប្រជាជនដោយមនុស្សម្នាក់ត្រូវមានចំណេះដឹងតាមរយៈការអប់រំ និងមានសុខភាពល្អរឹងមាំ។ ប្រសិនបើមនុស្សម្នាក់មិនមានការអប់រំ និងសុខភាពល្អទេ នោះមិនអាចក្លាយជាមូលធនសម្រាប់ជាតិបានឡើយ។

បញ្ជាក់​ដែរ​ថា​ បន្ទាប់ពីបញ្ចប់​យុទ្ធនាការអប់រំ និងផ្សព្វផ្សាយ​គុណតម្លៃ​អូឡាំពិក​ នៅរាជធានីភ្នំពេញ តាមវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យ ព្រះស៊ីសុវត្ថិ និងវិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ NOCC នឹងបន្តកិច្ចការ​នេះ​ទៅកាន់សិស្សានុសិស្សតាមបណ្ដាខេត្តនានាជាច្រើនទៀតនៅ​ពេល​ខាង​មុខ៕​

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)