← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

តើ វិសាខា កំពុងមានមហិច្ឆតាយ៉ាងណា ក្រោយ​ផ្លាស់​ប្តូរ​គ្រូ​បង្គោល​​ជា Sporting Director?

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 39 min
តើ វិសាខា កំពុងមានមហិច្ឆតាយ៉ាងណា ក្រោយ​ផ្លាស់​ប្តូរ​គ្រូ​បង្គោល​​ជា Sporting Director?
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ឆ្លងកាត់ ៧ ប្រកួតក្នុងរដូវកាលថ្មីនៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧ វិសាខាកំពុងឈរនៅកំពូលតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន ដោយឈ្នះ ៥ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ១ ប្រកួត។ The…

ឆ្លងកាត់ ៧ ប្រកួតក្នុងរដូវកាលថ្មីនៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧ វិសាខាកំពុងឈរនៅកំពូលតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន ដោយឈ្នះ ៥ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ១ ប្រកួត។ តាមរយៈស្ថិតិនេះ អាចចាត់ទុកថា វិសាខាកំពុងធ្វើបានល្អគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងលទ្ធផលក្នុង ៧ ប្រកួតដំបូងនៃរដូវកាលមុន។

កាលពីរដូវកាលមុន ក្នុង ៧ ប្រកួតដំបូង វិសាខាហាក់ធ្វើមិនបានល្អដូចរដូវកាលថ្មីនេះឡើយ។ ជាក់ស្តែង នៅសប្តាហ៍ទី១ ពួកគេបានរងបរាជ័យក្រោមស្នាដៃកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ១ ទល់នឹង ២។ សប្តាហ៍ទី២ បានយកឈ្នះក្រុមឡាយខេត្តព្រះសីហនុ ក្នុងលទ្ធផលប្រកៀកប្រកិត ៣ ទល់នឹង ២។ បន្ទាប់មក ស្មើជាមួយអឹមអូអាយ កំពង់ដេវ៉ា ១ ទល់នឹង ១ នៅសប្តាហ៍ទី៣ ចាញ់ព្រះខ័នរាជស្វាយរៀង ០ ទល់នឹង ២ នៅសប្តាហ៍ទី៤ និងស្មើជាមួយគិរីវង់សុខសែនជ័យ ០ ទល់នឹង ០ នៅសប្តាហ៍ទី៥។ ចូលដល់សប្តាហ៍ទី៦ វិសាខាបានយកឈ្នះអាយអេសអាយ ដង្កោសែនជ័យ ៣ ទល់នឹង ២ មុនពេលបញ្ចប់សប្តាហ៍ទី៧ ដោយស្មើជាមួយណាហ្គាវើលដ៍ ២ ទល់នឹង ២។

ដោយឡែក សម្រាប់រដូវកាលថ្មីនេះ វិសាខាក្រោមការដឹកនាំរបស់លោក Scott Cooper ហាក់ធ្វើបានយ៉ាងល្អគួរឱ្យកត់សម្គាល់ និងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្របាល់ទាត់កម្ពុជា។ ជាក់ស្តែង ក្នុងរដូវកាល ២០២៦/២៧ វិសាខាបានបើកឆាកយ៉ាងល្អ ដោយយកឈ្នះកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ៦ ទល់នឹង ១។ សប្តាហ៍ទី២ បានយកឈ្នះអឹមអូអាយ កំពង់ដេវ៉ា ២ ទល់នឹង ០ និងសប្តាហ៍ទី៣ យកឈ្នះបឹងកេត ២ ទល់នឹង ១។ បន្តមកទៀត ពួកគេបានយកឈ្នះគិរីវង់ ៣ ទល់នឹង ២ នៅសប្តាហ៍ទី៤ មុនពេលស្មើជាមួយព្រះខ័នរាជស្វាយរៀង ២ ទល់នឹង ២ នៅសប្តាហ៍ទី៥។ នៅសប្តាហ៍ទី៦ វិសាខាបានបន្តយកឈ្នះអាយអេសអាយ ដង្កោសែនជ័យ ៣ ទល់នឹង ០ ប៉ុន្តែបានរងបរាជ័យក្រោមស្នាដៃអង្គរថាយហ្គឺរ ១ ទល់នឹង ៣ ក្នុងសប្តាហ៍ទី៧។

តើការបរាជ័យក្រោមស្នាដៃអង្គរថាយហ្គឺរ ក្នុងលទ្ធផល ១ ទល់នឹង ៣ នៅសប្តាហ៍ទី៧ បានធ្វើឱ្យតំណែងជាគ្រូបង្វឹករបស់បុរសសញ្ជាតិអង់គ្លេសរូបនេះរង្គោះរង្គើដែរឬទេ? ខណៈក្លិបបានសម្រេចតែងតាំងលោក Scott Cooper ដែលកាន់សញ្ញាបត្រ UEFA Pro Licence ឱ្យឡើងកាន់តំណែងជានាយកកីឡា​ (Sporting Director) វិញ។ ពេល​នេះ ក្លិប​បាន​តែង​តាំង​លោក Moon Warren Andrew Francis ជា​គ្រូ​បង្គោល​ថ្មី។

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)