← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

បច្ចេកវិទ្យា​សិប្បនិម្មិត AI ជា​ប្រធាន​បទ​សំខាន់​ក្នុង​កិច្ច​ប្រជុំ​អម​ថ្ងៃ​ទី​មួយ​នៅ​វេទិកា Franco Tech

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 39 分钟前
បច្ចេកវិទ្យា​សិប្បនិម្មិត AI ជា​ប្រធាន​បទ​សំខាន់​ក្នុង​កិច្ច​ប្រជុំ​អម​ថ្ងៃ​ទី​មួយ​នៅ​វេទិកា Franco Tech
កម្ពុជាថ្មី Kampuchea Thmey

详细摘要

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាប្រធានបទដ៏​សំខាន់នៃកិច្ចពិភាក្សា The post បច្ចេកវិទ្យា​សិប្បនិម្មិត AI ជា​ប្រធាន​បទ​សំខាន់​ក្នុង​កិច្ច​ប្រជុំ​អម​ថ្ងៃ​ទី​មួយ​នៅ​វេទិកា…

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាប្រធានបទដ៏​សំខាន់ក្នុង​កិច្ចពិភាក្សាថ្ងៃដំបូងនៃវេទិកា Franco Tech ខណៈវាគ្មិនមកពីបណ្តាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី បានលើកពិភាក្សា​និង​ដេញ​ដោលគ្នា​ដើម្បីធានាថា បច្ចេកវិទ្យានេះអាចបម្រើ​ដល់ប្រយោជន៍ដល់​មនុស្ស​ជាតិ ទន្ទឹមនឹងការការពារភាពចម្រុះនៃភាសា និងអត្តសញ្ញាណវប្បធម៌របស់ប្រទេសនីមួយៗ។

ផ្តល់​បទ​សម្ភាសន៍​ដល់អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ចពិភាក្សាតុមូល​លើកទី១ កាលពីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា លោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានគូសបញ្ជាក់​ថា ក្នុង​កិច្ច​ពិភាក្សា​​តុ​មូល​ថ្ងៃ​ទី​មួយ​នៅ​រសៀល​នេះ បញ្ហាសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ គឺការ​អភិវឌ្ឍ AI ខណៈ​វាគ្មិន​ចូលរួម​ដែល​មកពីប្រទេស​សមាជិកហ្រ្វង់កូហ្វូនី​​ក្រៅពី​លើកពី​ឱកាស ក៏​បង្ហាញពី​​ក្តី​ព្រួយ​បារម្ភ​មួយ​ចំនួន​ ប្រសិនបើការអភិវឌ្ឍ AI មិនបានគិតគូរ​គ្រប់​ជ្រុងជ្រោយ​អាចបង្កហានិភ័យ​ដល់ការ​រក្សា​អត្តសញ្ញាណ​ភាសា វប្បធម៌ និងអរិយធម៌ចម្រុះរបស់ប្រទេសជាសមាជិក។

លោក សេង សុភាព បានសង្កត់ធ្ងន់ថា សហគមន៍ហ្វ្រង់កូហ្វូនីចាំបាច់ត្រូវរួមគ្នាជំរុញការអភិវឌ្ឍ AI ដែល​គោរពដល់ភាពចម្រុះនៃភាសា និងវប្បធម៌ ព្រមទាំងជៀសវាងការពឹងផ្អែក ឬការគ្រប់គ្រង​ផ្តាច់មុខ​លើ​បច្ចេកវិទ្យានេះដោយក្រុមហ៊ុនធំៗ​តែ​ពីរបីនោះ។

ក្រៅពីការពិភាក្សាអំពីទិសដៅអភិវឌ្ឍ AI វេទិកានេះក៏បានបើកឱកាសថ្មីសម្រាប់​កម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាផងដែរ។

លោក សេង សុភាព បានប្រាប់ថា តាមរយៈវេទិកានេះ កម្ពុជាបានឈានទៅចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យធំៗនៅប្រទេសបារាំង និង​ប្រទេស​រ៉ូម៉ានី រួមទាំង​ក្រុមហ៊ុនបច្ចេកវិទ្យា និងអង្គការដែលធ្វើការលើការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ AI នៅទ្វីបអាហ្វ្រិក ព្រមទាំងដៃគូធុរកិច្ចលេចធ្លោជាច្រើនទៀត។

ក្នុងនោះ កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ Grenoble ប្រទេសបារាំង ដើម្បីបណ្តុះបណ្តាលអ្នកជំនាញបញ្ញាសិប្បនិម្មិតកម្ពុជាចំនួន ៦០ នាក់ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដែលជាការរួមចំណែកដល់ការកសាងធនធានមនុស្សជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

ជាមួយគ្នានេះ កម្ពុជាក៏បានសហការជាមួយសាកលវិទ្យាល័យពហុបច្ចេកវិទ្យាប៊ុយការ៉េស ប្រទេស​រ៉ូម៉ានី លើ​ការប្រើប្រាស់រួមគ្នានូវប្រព័ន្ធកុំព្យូទ័រ AI ខ្នាតធំ។…

ចំណ…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读